ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM
ភ្នំពេញ៖ នៅថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ ស្នងការរង លោកនាយការិយាល័យ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ និងអង្គការ IGM បានសំណោះសំណាល ចែករំលែកបទពិសោធន៍ និងបន្តពង្រឹងកិច្ចសហការលើកិច្ចការងារ បង្ការទប់ស្កាត់ការជួញដូរមនុស្ស, ការជួញដូរកម្លាំងពលកម្មកុមារ, ការឆ្លងដែន ការកេញប្រវ័ញ្ញកុមារតាមផ្ទះ ឬតាមក្រុមហ៊ុន សហគ្រាស និងបន្តពង្រឹងកិច្ចសហការ ស្រាវជ្រាវបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សពីក្រៅប្រទេស ដែលខាងកម្ពុជាបានបង្រ្កាប ដោយសហការជាមួយខាងជំនាញអន្តោប្រវេសន៍ ឬសន្តិសុខរហូតទទួលបានជោគជ័យ, បន្តកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្ត និងឆ្លងដែន និងបន្តកិច្ចសហការបណ្តុះបណ្តាលផ្នែកជំនាញ ដល់មន្ត្រីនគរបាលជាតិបន្ថែមទៀត។
ចុងបញ្ជប់កិច្ចជួបសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ និងអង្គការ IGM ប្រគល់ទទួលកន្ត្រកផ្លែឈើ ជាអនុស្សាវរីយ៍ ប្រកោបដោយក្តីរីករាយ ៕