កិច្ចសហប្រតិបត្តិការមហា BRICS ដឹកនាំសកលខាងត្បូងឱ្យរួមសាមគ្គីគ្នា
កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅកាន់ទីក្រុង Kazan ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៦ ។
ឥស្សរជនរបស់ប្រទេសជាច្រើនសម្គាល់ឃើញជាទូទៅថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Xi Jinping ទទួលបានសមិទ្ធផលជាផ្លែផ្កា ដោយបានចារនូវទំព័រថ្មីនៃការរួមសាមគ្គីគ្នានិងពង្រឹងកម្លាំងខ្លួនឯងសម្រាប់បណ្តាប្រទេស BRICS និងត្រួសត្រាយអនាគតសម្រាប់ការអភិវឌ្ឍនិងវិបុលភាពនៃសកលខាងត្បូង ហើយប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ម្តងទៀតសម្រាប់កិច្ចសហប្រតិបត្តិការ BRICS និងជាសមាជិកស្នូលនៃសកលខាងត្បូង។ នៅក្រោមបរិបទដែលពិភពលោកផ្លាស់ប្ដូរមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស កិច្ចសហប្រតិបត្តិការមហា BRICS ដឹកនាំឱ្យសកលខាងត្បូងរួមសាមគ្គីគ្នា ហើយកំពុងជះឥទ្ធិពលជាប្រវត្តិសាស្ត្រដ៏សំខាន់និងទូលំទូលាយ ។
លោក Xi Jinping បានអធិប្បាយយ៉ាងស៊ីជម្រៅអំពីគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ”កិច្ចសហប្រតិបត្តិការមហា BRICS ” ដែលបានជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ BRICS ប្រកបដោយប្រសិទ្ធភាព ។
ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នានិងការជំរុញរបស់ប្រទេសចិននិងដៃគូ BRICS BRICS ដែលកាន់តែចាស់ទុំនិងរីកចម្រើនពិតជានឹងចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាចូលទៅក្នុងការសម្រេចបាននូវពហុប៉ូលភាវូបនីយកម្មពិភពលោក ប្រកបដោយសមភាពសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ។
លោក Xi Jinping បានលើកឡើងថា ការធ្វើទំនើបកម្មរួមគ្នានៃបណ្តាប្រទេស”សកលខាងត្បូង”គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកនិងជាស្នាដៃដែលមិនធ្លាប់មានពីមុនមកនៅក្នុងដំណើរការនៃអរិយធម៌របស់មនុស្សជាតិ ៕