**ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងនៅទីក្រុងលីម៉ា ប្រទេសប៉េរូ**បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!**គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ប្រេងឥន្ធនៈ ស្បៀងអាហារមួយចំនួន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសសឹករងកំពង់ធំ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមហាផ្ទៃ**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ

កងការពារព្រំដែនគោកលេខ៤០៣ បិទវគ្គហ្វឹកហ្វឺនពង្រឹងកងល្បាត ត្រៀមការពារទីតាំងរឹងមាំ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ អញ្ជើញជាវត្តមានក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងកងល្បាតត្រៀមការពារទីតាំង ដែលប្រារព្ធធ្វើឡើងនៅទីបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ ។ វគ្គហ្វឹកហ្វឺននេះ មានកម្មសិក្សាការីសរុបចំនួន ៨០នាក់។

ក្នុងរបាយការណ៍ស្តីពីលទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺនបានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនពង្រឹងកងល្បាតត្រៀមការពារទីតាំងរឹងមាំ មានសិក្ខាកាមមកពីគ្រប់កងឯកភាពចំណុះចំនួន៨០នាក់ មានរយៈពេល៩១ថ្ងៃ ដែលដំណើរការហ្វឹកហ្វឺនចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។ លើមុខវិជ្ជារួមមាន៖ លំហាត់របៀប ឋានលេខា បច្ចេកទេសអាវុធថ្មើរជើង យុទ្ធវិធីថ្មើរជើង អប់រំនយោបាយចិត្តសាស្ត្រ ដែលកំពុងប្រើប្រាស់ក្នុងកងយោធពលខេមរភូមិន្ទ។

ក្នុងនាមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ លោកវរសេនីយ៍ឯក ជឹម សំអោ បានថ្លែងកោតសរសើរចំពោះយោធាចារ្យ គណៈកម្មការដឹកនាំគ្រប់គ្រងវគ្គហ្វឹកហ្វឺនទាំងមូល និងសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដឹកនាំដំណើរការហ្វឹកហ្វឺន និងហ្វឹកហ្វឺនចាប់តាំងពីថ្ងៃបើកវគ្គរហូតបញ្ចប់ទទទួលបានលទ្ធផលល្អ។

លោកវរសេនីយ៍ឯក ជឹម សំអោ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម ពេលវិលត្រឡប់ទៅកាន់កងឯកភាពវិញ ត្រូវមានការសាមគ្គីឯកភាពផ្ទៃក្នុងបានល្អ រក្សាឱ្យបានម៉ឺងម៉ាត់នូវវិន័យសណ្តាប់ធ្នាប់ដែលជាកញ្ចក់ឆ្លុះបញ្ជាំងពីឆន្ទៈ មនសិការ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់បទល្មើសនានា ត្រៀមកម្លាំងដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ ពិសេសត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋាន ការពារសន្តិសុខសណ្តាប់ធ្នាប់សាធាណៈជូនប្រជាពលរដ្ឋ និងធានាភូមិ ឃុំ មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង