**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង

អគ្គលេខាធិការដ្ឋានអាស៊ាន ប្ដេជ្ញាគាំទ្រ និងជំរុញវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងក្របខណ្ឌអាស៊ាន

 

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។

នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការងារនៅក្នុងក្របខណ្ឌអាស៊ាន ពិសេសដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលបរិបទសេដ្ឋកិច្ចសង្គម និងនយោបាយក្នុងសកលលោក ដែលក្នុងនោះរួមមាន ការបម្លាស់ទីនៃពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន និងចល័តភាពអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន​ និងអាស៊ានបូកបី។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគាំទ្រលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដី និងបញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញារបស់អគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រ និងជំរុញវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងក្របខណ្ឌអាស៊ាន ពិសេសពាក់ព័ន្ធនឹងការគាំពារពលករទេសន្ដរប្រវេសន៍, ការអភិវឌ្ឍជំនាញសម្រាប់យុវជន ពិសេសពលករទេសន្ដរប្រវេសន៍ និងចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមជូនពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានផ្លាស់ប្តូរព័ត៌មាន និងទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការផ្សេងៗរបស់បណ្តាប្រទេសអាស៊ានជាមួយប្រទេសដៃគូនានា ផងដែរ។

ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព ៕

អត្ថបទដែលជាប់ទាក់ទង