សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៅតែបន្តយកចិត្តទុកដាក់លើវិស័យកីឡា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា បានថ្លែងថា នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើវិស័យកីឡា។
សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើកកម្មវិធីក្របួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ថ្លែងថា ការប្រកួតកីឡាជាតិ និង កីឡាជាតិជនពិការនេះ អាចរៀបចំឡើងបាន ដោយមិនអាចកាត់ ផ្តាច់ពីកត្តាសន្តិភាព និងការអភិវឌ្ឍ របស់ប្រទេសជាតិបានទេ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា ការរៀបចំកីឡាជាតិនាពេលនេះ ជាការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា ជាពិសេសការត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ី និងកីឡាផ្សេងៗទៀត៕