សម្តេចធិបតី៖ ការរៀបចំកីឡាជាតិនាពេលនេះ ជាការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំកីឡាជាតិនាពេលនេះ ជាការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា ជាពិសេសការត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ី និងកីឡាផ្សេងៗទៀត។ សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើកកម្មវិធីក្របួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានោះសម្តេចធិបតី ក៏បានថ្លែងអំណរគុណសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ដ៏ល្អប្រសើរ ដែលបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីរបស់ខ្មែរ៕