**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ការដំឡើងពន្ធគយរបស់សហភាពអឺរុបចំពោះរថយន្តអគ្គិសនីរបស់ចិន គឺជាការដើរត្រឡប់ថយក្រោយរបស់ពាណិជ្ជកម្មសេរីសកល

ដោយមិនអើពើនឹងការប្រឆាំងពីគ្រប់ភាគី គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយព័ត៌មាននៅថ្ងៃទី២៩ខែតុលាតាមម៉ោងក្នុងតំបន់ ដោយសម្រេចចិត្តថា នឹងយកពន្ធប្រឆាំងឧបត្ថម្ភធនចុងក្រោយរយៈពេល៥ឆ្នាំចំពោះរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនចាប់ពីថ្ងៃទី៣១ខែតុលាតទៅ។ ចំពោះលទ្ធផលនេះ ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់និងមិនទទួលយក ហើយបានដាក់ពាក្យបណ្ដឹងក្រោមយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។
ហេតុអ្វីបានជាភាគីចិន“មិនទទួលស្គាល់និងមិនទទួលយក”? នេះគឺដោយសារតែទង្វើគ្រប់យ៉ាងរបស់ភាគីអឺរ៉ុបគឺ”មិនសមហេតុផលនិងមិនស្របតាមការកំណត់” គឺជាការអនុវត្ត”ការប្រកួតប្រជែងមិនស្មើភាព”ក្រោមស្លាក”ការប្រកួតប្រជែងដោយស្មើភាព”និងអនុវត្តគាំពារនិយមផ្នែកពាណិជ្ជកម្ម។ ទង្វើនេះនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិននិងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យអ្នកប្រើប្រាស់អឺរ៉ុបចំណាយប្រាក់កាន់តែច្រើន បំពុលបរិយាកាសវិនិយោគរបស់សហភាពអឺរ៉ុបនិងជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការធ្វើបដិវត្តកម្មបៃតងរបស់ខ្លួន គឺជាទង្វើបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ។
បើមើលពីស្រទាប់សេដ្ឋកិច្ច ជាបឋម គឺបង្ខូចដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្ត ក៏ដូចជាផលប្រយោជន៍របស់សហគ្រាសផលិតរថយន្តនិងអ្នកប្រើប្រាស់របស់អឺរ៉ុប។ ធនាគារគំនិតRhodiumរបស់អាមេរិកបានលើកឡើងថា ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តសកលបានធ្វើការកែសម្រួល ដើម្បីសម្របខ្លួនទៅតាមបច្ចេកវិទ្យាថ្មីៗ ហើយការដាក់កំហិតលើការនាំចូលរថយន្តអគ្គិសនីរបស់ចិននឹងធ្វើឱ្យអឺរ៉ុបបាត់បង់ឱកាសសំខាន់ៗ ក៏ដូចជាអាចនឹងរារាំងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន។ ក្រុមហ៊ុនBMWគ្រុបបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ទង្វើរបស់សហភាពអឺរុបមិនអាចបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានទេ ផ្ទុយទៅវិញ វានឹងធ្វើឱ្យខូចខាតដល់សហគ្រាសដែលធ្វើអាជីវកម្មនៅទូទាំងពិភពលោក។
លើសពីនេះទៀត ទង្វើរបស់សហភាពអឺរុបក៏នឹងធ្វើឱ្យខូចខាតដល់ការធ្វើបដិវត្តកម្មបៃតងរបស់ខ្លួននិងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកលផងដែរ។ នាពេលបច្ចុប្បន្ន សហភាពអឺរ៉ុបបានកំណត់គោលដៅសម្រាប់រដ្ឋសមាជិកចំនួន២៧ខ្លួនស្តីពីការសម្រេចបាននូវការកាត់បន្ថយការបញ្ចេញកាបូន៥៥ភាគរយនៅឆ្នាំ២០៣០និងសម្រេចបាននូវការបញ្ចេញកាបូនសូន្យនៅឆ្នាំ២០៥០។ប៉ុន្តែដោយសារការច្នៃប្រឌិតថ្មីមិនគ្រប់គ្រាន់ និងការចំណាយខ្ពស់ជាដើម ដំណើរការធ្វើបដិវត្តកម្មបៃតងរបស់សហភាពអឺរុបត្រូវបានរារាំង។ មជ្ឈដ្ឋានឧស្សាហកម្មរថយន្តយល់ឃើញថា ប្រទេសចិនមានបច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលទាក់ទិននឹងការអភិវឌ្ឍបៃតង ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនក្នុងវិស័យរថយន្តអគ្គិសនី នោះនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ទង្វើរបស់សហភាពអឺរ៉ុបនេះនឹងធ្វើឱ្យភាពបែកបាក់គ្នាផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរ និងបង់តម្លៃខាងនយោបាយ។ នាពេលបច្ចុប្បន្ននេះ អឺរុបប្រឈមនឹងបញ្ហាជាច្រើនដូចជាអតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខថាមពល ការងើបឡើងនៃកម្លាំងពួកស្តាំនិយមនិងភាពប្រេះស្រាំក្នុងសង្គមកាន់តែធ្ងន់ធ្ងរ។ ជុំវិញការដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិន នៅផ្ទៃក្នុងសហភាពអឺរ៉ុបមានការខ្វែងគំនិត។លោកOrbanនាយករដ្ឋមន្រ្តីហុងគ្រី និងលោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានលើកឡើងម្តងហើយម្តងទៀតថា ទង្វើនេះនឹងធ្វើឱ្យខូចខាតដល់កម្លាំងប្រកួតប្រជែងផ្ទាល់ខ្លួនរបស់សហភាពអឺរុប។ លោកAlexander Stubbប្រធានាធិបតីហ្វាំងឡង់បានលើកឡើងថា”យើងគួរជៀសវាងកុំចូលទៅក្នុងវដ្តដ៏អាក្រក់នៃការតម្លើងពន្ធគយនិងធ្វើឱ្យវិវាទពាណិជ្ជកម្មកាន់តែខ្លាំងឡើង”។
អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ភាគីអឺរ៉ុបបានថ្លែងថា នឹងបន្តធ្វើកិច្ចចរចាជាមួយប្រទេសចិនស្តីពីកិច្ចសន្យាខាងតម្លៃ។ជានិច្ចកាល ភាគីចិនតែងតែផ្តួចផ្តើមឱ្យដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ហើយសង្ឃឹមថា សហភាពអឺរុបនឹងដើរស្របតាមទិសដៅដូចគ្នាជាមួយចិន គិតគូរពីទុក្ខកង្វល់រៀងៗខ្លួន និងឈានដល់ដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងពេលឆាប់ៗ។ ពួកគេត្រូវស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណនៅផ្ទៃក្នុងនិងការទាមទារពិតប្រាកដរបស់សហគ្រាស៖”យើងមិនត្រូវការពន្ធគយទេ យើងត្រូវការក្បួនច្បាប់ពាណិជ្ជកម្មដ៏យុត្តិធម៌”៕

អត្ថបទដែលជាប់ទាក់ទង