**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ចាម

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែល បាន និងកំពុងអនុវត្តយ៉ាងសកម្មក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជន ពិការនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងខេត្តចំនួនទៀតដែលមានព្រំប្រទល់នៅ ជាប់ខេត្តទាំងពីរនេះ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តកំពង់ចាម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាខាមូលនិធិជនពិការខេត្ត និងទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពីអង្គការជនពិការអន្តរជាតិ (HI) សរុបចំនួន ២៤នាក់ (ស្រី ៨នាក់ និងបុគ្គលិកជាជនមានពិការភាព ៦នាក់) ក្នុងនោះ មន្ត្រីក្របខណ្ឌ ៤នាក់ បុគ្គលិក អង្គការជនពិការអន្តរជាតិ (HI) ២០នាក់ ក្នុងការបំពេញការងារនាពេលកន្លងមកដើម្បីបម្រើ ផលប្រយោជន៍ដល់បងប្អូនជាជនពិការ ដែលរួមមាន ផ្នែកបច្ចេកទេសផលិតអវៈយវៈសិប្បនិម្មិត និងរណប និងផ្នែកព្យាបាលដោយចលនាផ្នែកសេវាសង្គមជាដើម។

សូមជម្រាបជូនថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តកំពង់ចាម បានផ្តល់សេវាជូនជនមានពិការភាពសរុបចំនួន ១,៨៦៩នាក់ (ស្រី ៧១៧នាក់,កុមារ ៨១២នាក់) ក្នុងនោះ ជនមានពិការភាពថ្មីចំនួន ៤៧២នាក់ (ស្រី ១៨៤នាក់, កុមារ ១៤៧នាក់) ហើយជាមធ្យមជនមានពិការភាពមកទទួលសេវាមានចន្លោះពី១៥ ទៅ២០ នាក់ ក្នុង១ថ្ងៃ។ ចំពោះការផ្តល់ឧបករណ៍ជំនួយស្តារផ្នែកកាយសម្បទាជូនជនមានពិការភាព ក្នុង រយៈពេល៩ខែ ដើមឆ្នាំ២០២៤នេះដែរ រួមមាន៖ ដៃជើងសិប្បនិម្មិតចំនួន ១៨២គ្រឿង រណប ២៧១គ្រឿង រទេះរុញ ៨៤គ្រឿង ឧបករណ៍ជំនួយការដើរផ្សេងៗចំនួន ៥៣២គ្រឿង និងជួស ជុលឧបករណ៍ជំនួយគ្រប់ប្រភេទចំនួន ៤៧៧គ្រឿង។ បានផ្តល់សេវាព្យាបាលចលនាចំនួន ១,៧២៩នាក់ ស្មើនឹង ៩,២៥៤ដង និងបានផ្តល់សេវាស្ដារពីចម្ងាយចំនួន ១,១៥១ដង។ បានចុះ ផ្តល់សេវាជួសជុលចល័តជូនជនមានពិការភាពនៅតាមសហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ នូវឧបករណ៍សិប្បនិម្មិត និងរណប និងគ្រឿងជំនួយរាងកាយ ព្រមទាំងស្វែងរកអតិថិជន ថ្មីបានចំនួន ១២លើក មានជនមានពិការភាពដែលទទួលសេវាបានចំនួន ១០៣នាក់។ល៕

អត្ថបទដែលជាប់ទាក់ទង