**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និនិងលេីកទិសដៅអនុវត្តបន្ត**នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករម្នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកបណ្ឌិត កៅ មុយថង៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ**ក្រសួងការងារ សង្ឃឹមថានិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាប្រកបដោយថាមពល**ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៣ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥**លោក ហ្សេលេនស្គី ជឿថាលោក ដូណាល់ ត្រាំ ពិតជាចង់បិទបញ្ចប់សង្រ្គាម**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ**ក្រសួងសេដ្ឋកិច្ចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ, ឯកឧត្ដម ឱម ម៉ាក់ធារិទ្ធ ជាប្រធាន**ក្រសួងធនធានទឹក ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦-១៤ ខែមករា ឆ្នាំ២០២៥**ឡាន Lexus RX300 បុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវល្បឿនលឿន បណ្ដាលឱ្យស្លាប់២នាក់ និងរបួសម្នាក់**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**ប្រតិបត្តិការ បង្រ្កាបបទល្មើស ការលួចកាប់ឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ**លោកយាយដែលស់រានមានជីវិតពីការសម្លាប់រង្គាល និងជាបុគ្គលដែលបានឈ្នះមេដាយអូឡាំពិកមានវ័យចំណាស់ជាងគេបានទទួលមរណភាពក្នុងអាយុ១០៣ឆ្នាំ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការរក្សាសុខសន្តិភាព

ភ្នំពេញ៖ អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាំយកទៅចែកជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅទិសទី៣ យោធភូមិភាគទី៤។

ក្នុងឱកាសនោះ បន្ទាប់ពី ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានធ្វើសេចក្តីរាយការណ៍រួចមក នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់កងកម្លាំងទាំងអស់ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន។

អគ្គមេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការរក្សាសុខសន្តិភាព ស្ថិរភាព ការកសាងអង្គភាពឲ្យរីកចម្រើន ក៏ដូចជាការទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ប្រែក្លាយព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ បានលើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៅក្នុងសម័យតេជោសែន ដែលសម្រេចបានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើរតែរួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមតំបន់ព្រំដែន ធ្វើឲ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតក ដែលកំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរងគ្រប់ថ្នាក់ ធ្វើការគ្រប់គ្រងកម្លាំងឲ្យបានល្អ ក្នុងនោះយកចិត្តទុកដាក់ការអប់រំគោលជំហរឲ្យរឹងប៉ឹង ជាកម្លាំងរឹងមាំរបស់រាជរដ្ឋាភិបាល និងបន្តទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា រួមមាន៖ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធយោធិនចូលនិវត្តន៍ យោធិនជំនាញ និងមានសមត្ថភាព ត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការដាក់ចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង