អាវរងារជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០២ យោធភូមិភាគទី៤
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បានធ្វេីការបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រប់បណ្តាកងល្បាត និង ជំនាញពាក់ព័ន្ធចំណុះកងការពារព្រំដែនគោកលេខ៤០២ យោធភូមិភាគទី៤។
ក្នុងឱកាសនេះដែរលោកមេបញ្ជាការ បានបញ្ជាក់ថាតាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា សម្តេចទាំងទ្វេរ និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី តែងតែគិតគូរពីសុខភាពរបស់កងទ័ពគ្រប់កាលៈទេសៈ តួយ៉ាង នៅរដូវភ្លៀងបានចែកអាវភ្លៀង នៅរដូវរងារ បានចែកអាវរងារ ជូនដល់យោធិនគ្រប់ៗរូប។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងកងការពារព្រំដែនគោកលេខ៤០២ លោកមេបញ្ជាការ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជំទាវបណ្ឌិតដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជារៀងរាល់ឆ្នាំ៕