**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ**កម្ពុជា-កាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក**ពីថ្ងៃទី១-១០ ខែវិច្ឆិកា សាំងធម្មតាមានតម្លៃ ១លីត្រ ៣ ៩០០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**ចំនួនអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់នៅអេស្ប៉ាញកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន**កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ៨នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា**៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង ៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ ១ពាន់នាក់**ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំ នៅវិទ្យាល័យព្រះអង្គឌួង**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត

សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករឈ្មោះ ណន សុខហេង និងថៅកែស្រី ករណីសត្វឆ្កែ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា “ម៉ោង១១យប់ ថ្ងៃ៣១ តុលា ២០២៤ ចៅ ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញ ក្រោមការរៀបចំរបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមអរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងនេះ ពិសេសអរគុណចំពោះបងប្អូនដែលលេងបណ្តាញសង្គម ជួយផ្តល់ដំណឹងដល់ខ្ញុំដែលធ្វើឲ្យរឿងនេះ ដោះស្រាយបានតិចជាង២០ម៉ោង។ ជូនពរចៅ ណន សុខហេង និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចម្រើន”។

សូមជម្រាបជូនថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួប ដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យភាគីជម្លោះ និងបានណែនាំទៅគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះ នៅក្រៅប្រព័ន្ធតុលាការ និងកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។

បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្ម ឡដុត នំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។លើសពីនេះសម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និងស្មោះត្រង់ជាមួយប្រពន្ធ៕

អត្ថបទដែលជាប់ទាក់ទង