**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ**កម្ពុជា-កាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក**ពីថ្ងៃទី១-១០ ខែវិច្ឆិកា សាំងធម្មតាមានតម្លៃ ១លីត្រ ៣ ៩០០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**ចំនួនអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់នៅអេស្ប៉ាញកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន**កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ៨នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា**៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង ៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ ១ពាន់នាក់**ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំ នៅវិទ្យាល័យព្រះអង្គឌួង**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្តម ជា ចាន់តូ ដែលទទួលមកមរណភាពដើម្បីសម្រេច អំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភានា ពេលខាងមុខ។

ការអនុម័តនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅពេលគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈសំខាន់ៗចំនួន២៖

១.អង្គប្រជុំបានអនុម័តលើសំណើ សុំប្រកាសទទួលស្គាល់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ ដែលបានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

២.អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈក ម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

អត្ថបទដែលជាប់ទាក់ទង