លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ពីវ វែង សមាជិកក្រុមប្រឹក្សាជំទប់ទី១ តំណាងលោកមេឃុំតាសាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ដោយមានសមាសភាពចូលរួមមាន៖
-លោកគ្រូបឋមរលាក់កងជើងចំនួន ៨នាក់ (ស្រី ៥នាក់), សិស្សានុសិស្សចំនួន ៣០៧នាក់ (ស្រី ១៤៥នាក់)
-លោកគ្រូអ្នកគ្រូអនុវិទ្យាល័យរលាក់កងជើងចំនួន ៥នាក់ (ស្រី ២នាក់), សិស្សានុសិស្សចំនួន ១២០នាក់ (ស្រី ៨០នាក់)
-សរុបគ្រូចំនួន ១៣នាក់ (ស្រី ៧នាក់)
-សរុបសិស្សានុសិស្សចំនួន ៤២៧នាក់ (ស្រី ២២៥នាក់) ៕