**រដ្ឋបាលខេត្តស្ទឹងត្រែង បិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**អ្នកជំនាញខាងរថយន្តអាល្លឺម៉ង់៖ ពន្ធគយរបស់សហភាពអឺរ៉ុបលើរថយន្ត EV របស់ចិនជាការសម្រេចចិត្តដ៏ល្ងង់**កម្ពុជា-ចិន ពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី**ឱកាស! ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិតមួយ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់**ខេត្តជាប់មាត់សមុទ្ររបស់ចិន ជម្លៀសមនុស្ស ២៨២,០០០នាក់ ខណៈពេលព្យុះទីហ្វុង Kong-rey កំពុងខិតជិតមកដល់**លទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីការបរទេសថៃ៖ ពលរដ្ឋថៃ៤នាក់ស្លាប់ នៅអ៉ីស្រាអែល ដោយសារការបាញ់រ៉ុក្កែតពីលីបង់**ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងនៅទីក្រុងលីម៉ា ប្រទេសប៉េរូ**បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!**គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា

បរទេស៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅក្នុងរោងចក្រមួយនៅក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះ ហាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលវាជាលើកដំបូងដែលបានលឺថា Apple សម្រេចចិត្តមិនធ្វើតេស្តនៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena ដកស្រង់ចេញពី The Information។

អត្ថបទពី The Informtion បានបង្ហាញថាបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងចូលរួមក្នុងដំណើរការមួយដែលមានឈ្មោះថា «New Production Introduction ឬ ហៅកាត់ថា (NPI)» សម្រាប់ iPhone 17 ដែលពាក់ព័ន្ធនឹងការបំប្លែងការរចនាគំរូទៅជាផលិតផលដែលត្រៀមរួចជាស្រេចសម្រាប់ការផលិតទ្រង់ទ្រាយធំ។

ទាក់ទិននឹងរបាយការណ៍នេះ បានបង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង​ ពីព្រោះការងារនេះ​ពីមុនឡើយគឺ Apple ចាប់ផ្តើមធ្វើការដំបូងគេនៅក្នុងប្រទេសចិន។ តាមការគូសបញ្ជាក់ ប្រកាសនេះ អនុវត្តចំពោះតែ iPhone 17 ធម្មតែប៉ុណ្ណោះ ខណៈម៉ូដែល iPhone 17 Pro/ Pro Max នៅមិនទាន់ដឹងនៅឡើយនោះទេ។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បាននឹងកំពុងធ្វើការបង្វែរខ្សែសង្វាក់ផលិតកម្មភាគច្រើនរបស់ខ្លួនចេញពីប្រទេសចិន ហើយក្រុមហ៊ុនយក្សនេះ បានងាកទៅពឹងផ្អែកលើទីផ្សារប្រទេសឥណ្ឌាជំនួសវិញ ទាំងនេះក៏ដោយសារតែភាពតានតឹងផ្នែកនយោបាយ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ Apple បានបង្កើនការនាំចេញនៅក្នុងប្រទេសឥណ្ឌារហូតដល់ទៅ ៦ពាន់លានដុល្លារឯណោះក្នុងរយៈពេល ៦ខែ ដែលជាផ្នែកមួយ កាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

អត្ថបទដែលជាប់ទាក់ទង