**សម្តេចតេជោ៖ កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែរីកចម្រើននៅតែរាជធានីភ្នំពេញ**ពលរដ្ឋប្រទះឃើញសពជនជាតិចិន អណ្តែតទឹកនៅអាងអូរខៃដន ក្រុងប៉ោយប៉ែត**ផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ជូនដល់មន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួងសាធារណការ**យុវសិស្សក្នុងគ្រួសារក្រីក្រ ១រូប មានម្តាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងឪពុករត់ម៉ូតូឌុប នៅខេត្តបាត់ដំបង ខិតខំតស៊ូរៀនជាប់បាននិទ្ទេស A ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ ស្នើបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តតួនាទី និងភារកិច្ចរៀងខ្លួនៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តព្រះសីហនុ ណែនាំសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឱ្យទទួលបានលទ្ធផលល្អ**រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ អារ៉ាប៊ីសាអូឌីតចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យឧស្សាហកម្មបៃតង**នគរបាលស្រុកមោងឫស្សី ឃត់ខ្លួនក្រុមក្មេងទំនើងបង្កហិង្សាលើអ្នកដទៃចំនួន ៣នាក់ អនុវត្តតាមច្បាប់**រដ្ឋបាលខេត្តស្ទឹងត្រែង បិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**អ្នកជំនាញខាងរថយន្តអាល្លឺម៉ង់៖ ពន្ធគយរបស់សហភាពអឺរ៉ុបលើរថយន្ត EV របស់ចិនជាការសម្រេចចិត្តដ៏ល្ងង់**កម្ពុជា-ចិន ពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី**ឱកាស! ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិតមួយ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់**ខេត្តជាប់មាត់សមុទ្ររបស់ចិន ជម្លៀសមនុស្ស ២៨២,០០០នាក់ ខណៈពេលព្យុះទីហ្វុង Kong-rey កំពុងខិតជិតមកដល់**លទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីការបរទេសថៃ៖ ពលរដ្ឋថៃ៤នាក់ស្លាប់ នៅអ៉ីស្រាអែល ដោយសារការបាញ់រ៉ុក្កែតពីលីបង់**ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងនៅទីក្រុងលីម៉ា ប្រទេសប៉េរូ**បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!

រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក យ៉ាង ជៀ (Yang Jie) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា (CRBC) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ពិធីនេះប្រារព្ធឡើង ដើម្បីអបអរសាទរ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរយៈពេល ០២ឆ្នាំកន្លងមក ដែលផ្លូវនេះជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូល សេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ ជាងនេះទៀត ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC ក្នុងឱកាសប្រារព្ធពិធីខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ ដឹកនាំ បុគ្គលិក កម្មករទាំងជាជនជាតិចិន និងខ្មែររបស់ក្រុមហ៊ុន CRBC ព្រមទាំង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសម្រាប់ គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងអនុវត្ត តួនាទីដ៏សំខាន់ក្នុងការបន្តត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិ- បត្តិការរបស់ក្រុមហ៊ុនវិនិយោគទាំងទៅលើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងការដាក់ចេញនូវគោល ការណ៍ណែនាំផ្សេងៗ ដើម្បីជំរុញការធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីការចូលរួមចំណែករដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយអាទិភាព នានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាផងដែរ ដែលទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមាន រយៈពេល ៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ ផ្លូវល្បឿនលឿននេះ និងបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍ណែនាំផ្សេងៗ នៃការប្រើប្រាស់ផ្លូវល្បឿនលឿនបានត្រឹមត្រូវ និងប្រកបដោយស្មារតីទទួលខុសត្រូវ នាពេល កន្លងមក ហើយសូមបន្តរក្សាស្មារតីគោរពច្បាប់ចរាចរណ៍ផ្លូវគោកបន្តទៀត ចៀសវាងកុំបើកបរ លើសល្បឿនកំណត់ និងត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ និងណែនាំដល់អង្គភាពគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿន បន្តពិនិត្យ តាមដានការអនុវត្តប្រតិបត្តិការរបស់ក្រុមហ៊ុនវិនិយោគស្របតាមកិច្ចសន្យាសម្បទាន បន្តជួយ សម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានក្នុងដំណាក់កាលប្រតិបត្តិការនេះ និងបន្តជំរុញលើកទឹកចិត្តក្រុមហ៊ុនដឹកជញ្ជូនធំៗឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤៕

អត្ថបទដែលជាប់ទាក់ទង