**ពលរដ្ឋប្រទះឃើញសពជនជាតិចិន អណ្តែតទឹកនៅអាងអូរខៃដន ក្រុងប៉ោយប៉ែត**ផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ជូនដល់មន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួងសាធារណការ**យុវសិស្សក្នុងគ្រួសារក្រីក្រ ១រូប មានម្តាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងឪពុករត់ម៉ូតូឌុប នៅខេត្តបាត់ដំបង ខិតខំតស៊ូរៀនជាប់បាននិទ្ទេស A ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ ស្នើបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តតួនាទី និងភារកិច្ចរៀងខ្លួនៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តព្រះសីហនុ ណែនាំសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឱ្យទទួលបានលទ្ធផលល្អ**រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ អារ៉ាប៊ីសាអូឌីតចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យឧស្សាហកម្មបៃតង**នគរបាលស្រុកមោងឫស្សី ឃត់ខ្លួនក្រុមក្មេងទំនើងបង្កហិង្សាលើអ្នកដទៃចំនួន ៣នាក់ អនុវត្តតាមច្បាប់**រដ្ឋបាលខេត្តស្ទឹងត្រែង បិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**អ្នកជំនាញខាងរថយន្តអាល្លឺម៉ង់៖ ពន្ធគយរបស់សហភាពអឺរ៉ុបលើរថយន្ត EV របស់ចិនជាការសម្រេចចិត្តដ៏ល្ងង់**កម្ពុជា-ចិន ពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី**ឱកាស! ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិតមួយ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់**ខេត្តជាប់មាត់សមុទ្ររបស់ចិន ជម្លៀសមនុស្ស ២៨២,០០០នាក់ ខណៈពេលព្យុះទីហ្វុង Kong-rey កំពុងខិតជិតមកដល់**លទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីការបរទេសថៃ៖ ពលរដ្ឋថៃ៤នាក់ស្លាប់ នៅអ៉ីស្រាអែល ដោយសារការបាញ់រ៉ុក្កែតពីលីបង់**ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងនៅទីក្រុងលីម៉ា ប្រទេសប៉េរូ**បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!**គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ពិធីអបអរសាទរខួប២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម Wang Wenbin មានប្រសាសន៍ថា ចាប់តាំងពីការបើកដំណើរការ ជាផ្លូវការ ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបនៅគ្រប់ច្រកចេញ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឈានដល់១០លានដង ដែលបានរួមចំណែកយ៉ាងសំខាន់ ចំពោះការបង្កើនឱកាសការងារ ជំរុញអភិវឌ្ឍន៍ និង ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់។ ឯកឧត្តមបន្តថា ផ្លូវនេះគឺជាគម្រោងជាគំរូមួយ សម្រាប់ប្រទេសចិន និងកម្ពុជា ក្នុងការរួមគ្នា កសាងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងជាតំណាងដ៏រស់រវើក នៃសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ របស់ប្រទេសចិន និងកម្ពុជា។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានក្លាយជាក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងទិសដៅទេសចរណ៍ ដ៏មានសក្តានុពលរបស់កម្ពុជា ដែលភ្ជាប់ពីរាជធានីភ្នំពេញ ទៅបណ្តាខេត្តនានា ព្រមទាំង ឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ ដ៏លើសលុបដល់សកម្មភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ដែលបានដាក់ចេញ ដោយឯកឧត្តម ប្រធានាធិបតី Xi Jinping ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ព្រមទាំង ជាផ្នែកមួយ ជួយបង្កើតទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅតំបន់អាស៊ី និងអឺរ៉ុប កាន់តែមានភាពស្និទ្ធស្នាលផងដែរ។

យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គភាពគ្រប់គ្រងផ្លូវល្បឿនលឿន បន្តខិតខំជួយផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ថែមទៀត លើការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយបានកសាងខ្សែផ្លូវសរុប ប្រមាណជិត៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ សរុបប្រមាណ ១៦ស្ពាន។

ក្នុងពេលនោះដែរ ក៏មានការប្រគល់រង្វាន់ជូនដល់អ្នកប្រើប្រាស់ ជាជនជាតិខ្មែរម្នាក់ ដែលបានក្លាយជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ទី១០លានផងដែរ។ លោក ឈុំ សុភារម្យ បានប្រាប់ថា ការធ្វើដំណើរផ្លូវនេះ ចំណេញទាំងពេលវេលា និងសេដ្ឋកិច្ច យ៉ាងច្រើន បើធៀបនឹងការធ្វើដំណើរលើផ្លូវជាតិធម្មតា។ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនដែលបានមកវិនិយោគកសាងផ្លូវល្បឿលឿនដំបូងគេ សម្រាប់កម្ពុជា ហើយក៏សង្ឃឹមថា កម្ពុជានឹងមានផ្លូវល្បឿនលឿនបន្តបន្ទាប់ទៀត ក្រោមការវិនិយោគរបស់ចិន ជាពិសេស ពីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗទៀត ឲ្យបានកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង