**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!


ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយថវិកាចំនួន៨លានដុល្លារអាមេរិក ដើម្បីជួយកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីនលើកកម្ពស់កម្រិតថ្នាក់ដោយទំនើបកម្ម ។ បើមើលពីសំបកក្រៅ នេះហាក់ដូចជា “ពុទ្រាផ្អែម”មួយដែលហ្វីលីពីនទទួលបានដោយសារបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូង ដើម្បីសហការជាមួយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”របស់សហរដ្ឋអាមេរិក ។ តែតាមការពិត នៅពីក្រោយ“ពុទ្រាផ្អែម”នេះ ហ្វីលីពីននឹងរងការខាតបង់លើសពីការទទួលបាន ។
បើចង់មើលច្បាស់ចំណុចនេះ គួរនិយាយពីករណីដែលសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីនសិន ។ កាលពីខែមេសាឆ្នាំនេះ ដោយឆ្លៀតឱកាសធ្វើសមយុទ្ធយោធាចម្រុះរវាងអាមេរិកនិងហ្វីលីពីន សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមឈ្មោះ “Typhon”នៅកោះ Luzon របស់ហ្វីលីពីន ។ ភាគីអាមេរិកអះអាងថា នេះនឹងនាំមកនូវ “សន្តិសុខ”ដល់ហ្វីលីពីន តែគិតមើលថា មហាប្រទេសនុយក្លេអ៊ែរមួយបានដាក់ពង្រាយអាវុធយុទ្ធសាស្រ្តដែលមានលក្ខណៈវាយប្រហារនៅមុខទ្វារប្រទេសដទៃ តើនេះមានន័យថាម៉េច? វាមុខជានឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ បង្កឱ្យមានការប្រកួតប្រជែងសព្វាវុធនិងបង្កការបដិបក្ខគ្នានិងភាពតានតឹង ។ បន្ទាប់ពីរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសជិតខាងជាច្រើន អ្នកនាំពាក្យកងទ័ពជើងគោករបស់ហ្វីលីពីនបានប្រកាសកាលពីខែកក្កដាថា ប្រព័ន្ធសព្វាវុធ Typhon នឹងត្រូវដឹកជញ្ជូនទៅសហរដ្ឋអាមេរិកវិញយ៉ាងយូរបំផុតនៅខែកញ្ញា ។ ប៉ុន្តែនៅពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យកងទ័ពជើងគោករបស់ហ្វីលីពីនបានប្រាប់ប្រព័ន្ធសារព័ត៌មានថា តើប្រព័ន្ធសព្វាវុធ Typhon នឹងដាក់ពង្រាយនៅហ្វីលីពីនអស់រយៈពេលយូរប៉ុណ្ណា គឺស្ថិតនៅលើសហរដ្ឋអាមេរិក ។
អ៊ីចឹង ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយ ក្រោមការគ្រប់គ្រងពីរដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន ហេតុអ្វីបានជាហ្វីលីពីនបានបង្ហាញទៅកាន់អាមេរិកនូវមុខមាត់ជាអ្នកបម្រើដែលថា”ផ្ទះខ្ញុំ តែអ្នកជាម្ចាស់”? នៅពីក្រោយនេះមានមូលហេតុជាច្រើន ។
បើមើលពីប្រវត្តិសាស្ត្រ ហ្វីលីពីនបានស្ថិតក្រោមអាណានិគមសហរដ្ឋអាមេរិកអស់រយៈពេលជាយូរ ដែលរងឥទ្ធិពលពីវប្បធម៌អាណានិគមនិយមប្រពៃណីយ៉ាងស៊ីជម្រៅ ។លើវិស័យការទូត រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ននេះក៏តែងតែស្តាប់បង្គាប់និងធ្វើតាមភាគីអាមេរិកដែរ ។ ពេលថ្មីៗកន្លងទៅនេះ ប្រធានសមាគមសិក្សាស្រាវជ្រាវអំពីសន្តិសុខអន្តរជាតិរបស់ហ្វីលីពីនបានថ្លែងត្រង់ៗក្នុងវេទិកា Xiangshan ថា យើងត្រូវបានប្រទេសប៉ែកខាងលិចធ្វើអាណានិគមដោយអាកប្បកិរិយាប្រឆាំងនឹងចិនយ៉ាងខ្លាំង ។ លោកបានព្រមានរដ្ឋាភិបាលហ្វីលីពីនថា ហ្វីលីពីនជាប្រទេសស្ថាបនិកនៃអាស៊ាន ដូច្នេះ គោលនយោបាយការទូតរបស់ហ្វីលីពីនត្រូវគោរពតាមគោលការណ៍អាស៊ាន តែមិនមែនធ្វើតាមបែបអាមេរិកនោះទេ ។
បើមើលពីការពិតជាក់ស្តែង រដ្ឋាភិបាលហ្វីលីពីនមានការវិនិច្ឆ័យខុសឆ្គងយ៉ាងខ្លាំងខាងយុទ្ធសាស្ត្រ ដែលយល់ឃើញថា មានសហរដ្ឋអាមេរិកជាខ្នងបង្អែកគឺជាកំណប់ទ្រព្យ តែមិនដឹងទេថាខ្លួនគ្រាន់តែជាកូនអុកមួយគ្រាប់ក្នុង “ឧបាយកលខ្នងបង្អែក”របស់អាមេរិកប៉ុណ្ណោះ ។
ប៉ុន្តែតើសហរដ្ឋអាមេរិកពិតជាអាចពឹងផ្អែកបានទេ? តើហ្វីលីពីនបានទទួល “ពុទ្រាផ្អែម” ឬក៏“ថ្នាំពុល”ពីសហរដ្ឋអាមេរិក?
ពីការប្រកាសផ្តល់ជំនួយយោធាក្នុងតម្លៃ៥រយលានដុល្លារអាមេរិកដល់ហ្វីលីពីននៅចុងខែកក្កដា ដល់ការប្រកាសផ្តល់ថវិកាចំនួន៨លានដុល្លារអាមេរិកសម្រាប់ជួយកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីនលើកកម្ពស់សមត្ថភាពរបស់ខ្លួន បើមើលពីសំបកក្រៅ សហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រថវិកាចំពោះហ្វីលីពីនដែរ ប៉ុន្តែឥស្សរជនវិភាគមួយចំនួនបានលើកឡើងថា ប្រហែលជាមធ្យោបាយដែលសន្យាបានតែមាត់តែគ្មានផលប្រយោជន៍ជាក់ស្តែងទេ ។ឧទាហរណ៍ដូចជាមានអមលក្ខខណ្ឌដាក់កំហិតគ្រប់បែបយ៉ាង និងទាមទារឱ្យហ្វីលីពីនបង់ថ្លៃបណ្តុះបណ្តាលពាក់ព័ន្ធជាដើម ។ និយាយត្រង់ទៅ អត្ថន័យជានិមិត្តសញ្ញាគឺធំជាងការចំណាយជាក់ស្តែង ហើយចុងក្រោយសហរដ្ឋអាមេរិកគឺជាអ្នកទទួលបានផលប្រយោជន៍ទៅវិញ។
ប្រសិនបើរដ្ឋាភិបាលហ្វីលីពីនទទូចធ្វើតាមសហរដ្ឋអាមេរិកទាំងងងឹតងងុល នោះមិនត្រឹមតែនឹងនាំឱ្យហ្វីលីពីនបាត់បង់ឯករាជ្យនិងសេរីភាព ដែលក្លាយជាគ្រឿងបូជាក្នុងការប្រកួតប្រជែងរវាងប្រទេសធំៗប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្កទំនាស់ក្នុងស្រុកនិងបង្កភាពបែកបាក់គ្នាក្នុងសង្គមផងដែរ ។ លទ្ធផលដែល“នាំចចកឱ្យចូលផ្ទះ”បានប្រតិកម្មវាយបកមកលើខ្លួនវិញ ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!

អត្ថបទដែលជាប់ទាក់ទង