**ឯកឧត្តម ហេង សួរ៖ កូរ៉េបានក្លាយជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់**ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤**ឯកឧត្តម ហេង សួរ អរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា**សម្តេចតេជោ អំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា**សម្តេចតេជោ៖ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍នឹងធ្វើឱ្យខូចកីឡាករ**សម្តេចតេជោ អំពាវនាវដល់អ្នកមានធនធានជួយឧបត្ថម្ភក្លឹបប្រដាល់នៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់**សម្តេចតេជោ៖ កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែរីកចម្រើននៅតែរាជធានីភ្នំពេញ**ពលរដ្ឋប្រទះឃើញសពជនជាតិចិន អណ្តែតទឹកនៅអាងអូរខៃដន ក្រុងប៉ោយប៉ែត**ផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ជូនដល់មន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួងសាធារណការ**យុវសិស្សក្នុងគ្រួសារក្រីក្រ ១រូប មានម្តាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងឪពុករត់ម៉ូតូឌុប នៅខេត្តបាត់ដំបង ខិតខំតស៊ូរៀនជាប់បាននិទ្ទេស A ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ ស្នើបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តតួនាទី និងភារកិច្ចរៀងខ្លួនៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តព្រះសីហនុ ណែនាំសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឱ្យទទួលបានលទ្ធផលល្អ**រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ អារ៉ាប៊ីសាអូឌីតចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យឧស្សាហកម្មបៃតង**នគរបាលស្រុកមោងឫស្សី ឃត់ខ្លួនក្រុមក្មេងទំនើងបង្កហិង្សាលើអ្នកដទៃចំនួន ៣នាក់ អនុវត្តតាមច្បាប់**រដ្ឋបាលខេត្តស្ទឹងត្រែង បិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**អ្នកជំនាញខាងរថយន្តអាល្លឺម៉ង់៖ ពន្ធគយរបស់សហភាពអឺរ៉ុបលើរថយន្ត EV របស់ចិនជាការសម្រេចចិត្តដ៏ល្ងង់**កម្ពុជា-ចិន ពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី**ឱកាស! ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិតមួយ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់

អភិបាលខេត្តកំពង់ធំ ស្នើបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តតួនាទី និងភារកិច្ចរៀងខ្លួនៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ឆ្នាំសិក្សា២០២៤-២០២៥ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ គឺជាការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តម នួន ផារ័ត្ន បានស្នើឱ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ចូលរួមយ៉ាងសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ច រៀងខ្លួនៗប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាធនធានចាំបាច់ និងមានតម្លៃ បំផុតសម្រាប់ប្រទេសជាតិ ហើយជាវ័យរពោរពេញដោយថាមពល បញ្ញាឈ្លាសវៃ អង់អាចក្លាហាន ដែលអាចចូលរួមគ្រប់សកម្មភាព ក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ សមនឹងពាក្យថា (ទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងជាតិ)។ ហើយយុវជនត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឱ្យបានល្អ ត្រូវខិតខំរៀនសូត្រ សម្រាប់រួមចំណែកក្នុងគ្រប់សកម្មភាពអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា វិស័យអប់រំ មានការរីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់ ទាំងបរិមាណ និងគុណភាព ក្នុងនោះចំនួនសាលារៀនចំណេះទូទៅ និងចំនួនសិស្សានុសិស្ស ចូលរៀននៅគ្រប់ភូមិសិក្សា ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការកើនឡើងយ៉ាងឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង