**ឯកឧត្តម ហេង សួរ៖ កូរ៉េបានក្លាយជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់**ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤**ឯកឧត្តម ហេង សួរ អរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា**សម្តេចតេជោ អំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា**សម្តេចតេជោ៖ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍នឹងធ្វើឱ្យខូចកីឡាករ**សម្តេចតេជោ អំពាវនាវដល់អ្នកមានធនធានជួយឧបត្ថម្ភក្លឹបប្រដាល់នៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់**សម្តេចតេជោ៖ កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែរីកចម្រើននៅតែរាជធានីភ្នំពេញ**ពលរដ្ឋប្រទះឃើញសពជនជាតិចិន អណ្តែតទឹកនៅអាងអូរខៃដន ក្រុងប៉ោយប៉ែត**ផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ជូនដល់មន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួងសាធារណការ**យុវសិស្សក្នុងគ្រួសារក្រីក្រ ១រូប មានម្តាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងឪពុករត់ម៉ូតូឌុប នៅខេត្តបាត់ដំបង ខិតខំតស៊ូរៀនជាប់បាននិទ្ទេស A ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ ស្នើបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តតួនាទី និងភារកិច្ចរៀងខ្លួនៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តព្រះសីហនុ ណែនាំសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឱ្យទទួលបានលទ្ធផលល្អ**រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ អារ៉ាប៊ីសាអូឌីតចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យឧស្សាហកម្មបៃតង**នគរបាលស្រុកមោងឫស្សី ឃត់ខ្លួនក្រុមក្មេងទំនើងបង្កហិង្សាលើអ្នកដទៃចំនួន ៣នាក់ អនុវត្តតាមច្បាប់**រដ្ឋបាលខេត្តស្ទឹងត្រែង បិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**អ្នកជំនាញខាងរថយន្តអាល្លឺម៉ង់៖ ពន្ធគយរបស់សហភាពអឺរ៉ុបលើរថយន្ត EV របស់ចិនជាការសម្រេចចិត្តដ៏ល្ងង់**កម្ពុជា-ចិន ពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី**ឱកាស! ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិតមួយ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់

ពលរដ្ឋប្រទះឃើញសពជនជាតិចិន អណ្តែតទឹកនៅអាងអូរខៃដន ក្រុងប៉ោយប៉ែត

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹក ជាប់ដោយចំណងដុំដែកនៅអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២៤។

បើតាមការបញ្ជាក់ពីស្ត្រីជនជាតិខ្មែរម្នាក់ អះអាងថា ត្រូវជាប្រពន្ធសពជនរងគ្រោះដែលជាជនជាតិចិន ក្រោយពីប្ដីរបស់នាងបាត់ខ្លួនរយៈពេល២ថ្ងៃមកហើយ។

សពជនរងគ្រោះអណ្តែតនៅអាងអូរខៃដន
បើតាមការឱ្យដឹងពីមន្រ្តីសមត្ថកិច្ច ស្ត្រីដែលអះអាងថាជាប្រពន្ធសព មានឈ្មោះ ទូច កញ្ញា ហៅហេង មានអាយុ៣១ឆ្នាំ បានទៅប្តឹងសមត្ថកិច្ចពីករណីបាត់ប្ដីឈ្មោះ ជឹង ហ័រកាង ហៅខាង ជនជាតិចិន មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០៣ៈ០៥នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ស្ត្រីខាងលើរៀបរាប់បន្តថា កាលពីវេលាម៉ោង២២:០០នាទីថ្ងៃទី២៩តុលា ប្ដីរបស់នាងជិះរថយន្តម៉ាក Rang Rover ពណ៌ស ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមក នៅវេលាម៉ោង០១ៈ១០នាទីឆ្លងចូលថ្ងៃទី៣០តុលា ប្ដីនាងបានចេញពីផ្ទះបងប្អូនវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។

មន្រ្តីសមត្ថកិច្ចឱ្យដឹងបន្តថា ក្រោយពីទទួលបណ្ដឹងពីស្ត្រីជាប្រពន្ធ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥ៈ០០នាទីថ្ងៃទី៣១តុលា នៅចំណុចបុរីខេអិន ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រទះឃើញរថយន្តជនរងគ្រោះខាងលើប្លុងចោល និងបានដោះស្លាកលេខចេញ ក៏បានត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ក្នុងបុរីខេអិនប្រទះឃើញថា កាលពីវេលាម៉ោង០១:២០នាទីថ្ងៃទី៣០តុលា មានរថយន្តមួយគ្រឿងម៉ាក Hyundai Starex ពណ៌ទឹកប្រាក់ ជិះនាំមុខរថយន្តខាងលើយកមកប្លុងចោលនៅក្នុងបុរី រួចក៏បានចេញពីបុរីបាត់ដំណឹងតែម្ដង។

ចំពោះរថយន្តជនរងគ្រោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បាននាំយករថយន្តខាងលើ ទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០៦:០០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាបានប្រទះឃើញសាកសពអណ្ដែតទឹកនៅក្នុងអាងទឹកអូរខៃដនតែម្ដងនេះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យសពជនរងគ្រោះ ដែលមានសភាពហើមជាំ និងមានចងភ្ជាប់ដោយដុំដែកចំនួន២ដុំ ទម្ងន់២០គីឡូក្រាម និងបន្តនីតិវិធីស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះជាបន្តទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង