សម្តេចតេជោ៖ កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែរីកចម្រើននៅតែរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ ប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ ហើយកីឡាគុនខ្មែរ នឹងរីកលូតលាស់ជាងនេះបើមានការគាំទ្រដិតដល់។
សម្ដេចតេជោ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារ សាមគ្គីជាមួយក្រុមកីឡាបាល់ ទាត់ តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ បានអរគុណសម្រាប់ការរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះឡើងសម្តេចបានសម្តែងការអបអរសាទរ ចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀល៕