សម្តេចតេជោ អំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបអំពាវនាវដល់ជន រួមជាតិទាំងអស់សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា។
សម្ដេចតេជោ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារ សាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្ដេចបានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់គុនខ្មែរ និងជំរុញការហ្វឹកហាត់ គឺរាល់កីឡាករទាំងអស់ ត្រូវហ្វឹកហាត់តាមពេលវេលាសមស្របណាមួយ និងត្រូវទៅសិក្សារៀនសូត្រតាមកាលវិភាគរបស់សាលាឱ្យបានទៀងទាត់។
សម្ដេចតេជោក៏បានស្នើឱ្យមានការរៀបចំជាកញ្ចប់ថវិកាឧបត្ថម្ភដល់កីឡាករទាំងនោះជាប្រចាំខែ ដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ៕