**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ឯកឧត្តម ហេង សួរ៖ កូរ៉េបានក្លាយជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជា។

ឯកឧត្តម ហេង សួរ បានថ្លែងការអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជួយក្នុងការការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសកូរ៉េ ជាពិសេសរដ្ឋាភិបាលកូរ៉េបានជួយកសាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលភាគច្រើនស្គាល់ថា សាលាកូរ៉េ ដែលបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្សជាច្រើន លើជំនាញបច្ចេកទេស វិជ្ជាជីវៈ ភាសាកូរ៉េ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យនៃប្រទេសកូរ៉េ ផងដែរ។ ទន្ទឹមនេះ វិទ្យាស្ថាន NPIC ក៏កំពុងសហការជាមួយក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញយានយន្ត ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា សាធារណរដ្ឋកូរ៉េ បានក្លាយជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់ មានការគាំពារពីរដ្ឋាភិបាលកូរ៉េ និងអាចទទួលបានជំនាញខ្ពស់ពេលត្រឡប់មកប្រទេសកម្ពុជាវិញ។

តាមរយៈនៃសមិទ្ធផលទាំងនេះ បង្ហាញថាកម្ពុជា-កូរ៉េ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាមិនត្រឹមតែរវាងរដ្ឋនិងរដ្ឋ ក្រសួងនិងក្រសួងប៉ុណ្ណោះទេ តែក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Kim Han-Gil បានជម្រាបជូនថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មានគោលនយោបាយដែលត្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើន ជាពិសេសកម្លាំងពលកម្មជំនាញខ្ពស់ ដែលចំណុចនេះ ឯកឧត្តម រំពឹងថាកម្ពុជានឹងអាចអភិវឌ្ឍកម្លាំងពលកម្មជំនាញកាន់តែច្រើន ដើម្បីចូលរួមបំពេញតម្រូវការទៅតាមកូតារបស់សាធារណរដ្ឋកូរ៉េ។

តាមរយៈការធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថាន NPIC ឯកឧត្តម Kim Han-Gil កត់សម្គាល់ឃើញថា វិទ្យាស្ថាន NPIC មានការបណ្តុះបណ្តាលជំនាញជាច្រើន ដូចជាការផលិតនំ អាហារ ភេសជ្ជៈ ជាដើម ដោយមានឧបករណ៍ សម្ភារៈទំនើបៗ។

ទន្ទឹមនេះ ឯកឧត្តម សង្ឃឹមថាបើសិនជាសិស្សនៅទីនោះចេះភាសាកូរ៉េទៀតនោះ គឺពិតជាល្អក្នុងការស្វែងរកការងារ ជាពិសេសទៅធ្វើការនៅប្រទេសកូរ៉េ។ ឯកឧត្តម ក៏លើកទឹកចិត្តដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ រៀនភាសាកូរ៉េបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០២៤នេះ មានពលករកម្ពុជាសរុបប្រមាណ ១០ម៉ឺននាក់ បានចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ជារៀងរាល់ឆ្នាំ មានពលករកម្ពុជា ប្រមាណ ១ម៉ឺននាក់ចេញទៅធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ។ បច្ចុប្បន្ន មានពលករ សិស្ស និស្សិតកម្ពុជាសរុបប្រមាណ ៥ម៉ឺននាក់នៅសាធារណរដ្ឋកូរ៉េ។ ក្នុងនោះមានពលករជំនាញខ្ពស់របស់កម្ពុជា ចំនួន១២នាក់កំពុងបំពេញការងារនៅក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ និងចំនួន ៩នាក់កំពុងបំពេញការងារនៅក្នុងក្រុមហ៊ុនផលិតនិងដំឡើងកប៉ាល់៕

អត្ថបទដែលជាប់ទាក់ទង