**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់**ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត**កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង**រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារ សម្រាប់ឆ្នាំនេះ**រដ្ឋមន្ត្រី កែវ រតនៈ៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងរ៉ែ មានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១

មេទ័ពជើងគោក បន្តចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងទិសយោធភូមិភាគទី១

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ។

ក្នុងមតិស្វាគមន៍ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ កងទ័ពជើងគោក បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខកងកម្លាំង និងតាមចិញ្ចឹមបីបាច់ថែរក្សា ផ្តល់អ្វីៗគ្រប់យ៉ាង ក្នុងនោះនៅរដូវភ្លៀង ផ្តល់អាវភ្លៀង និងនៅរដូវត្រជាក់ ផ្តល់អាវរងា។

នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ សម្តេចទាំងទ្វេរព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងទ័ព គ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ ហើយបានប្រសិទ្ធនាមជាអគ្គភ័ស្តុភាជាន់ខ្ពស់ នៃកងកម្លាំប្រដាប់អាវុធ ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងមនោសញ្ចេតនា ស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។

នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ផ្តោតសំខាន់លើការលើកកម្ពស់ជីវភាព រស់នៅសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ក្នុងនោះមានការលើកកម្ពស់ជីវភាព សុខុមាលភាពរបស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ កម្មករ កសិករ សិស្ស និស្សិត និងប្រជាពលរដ្ឋបម្រើការងារ ទាំងក្នុង និងក្រៅប្រព័ន្ធ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរងគ្រប់ថ្នាក់ ធ្វើការគ្រប់គ្រងកម្លាំងឲ្យបានល្អ ក្នុងនោះ យកចិត្តទុកដាក់ការអប់រំគោលជំហរឲ្យរឹងប៉ឹង ជាកម្លាំងរឹងមាំរបស់ រាជរដ្ឋាភិបាល និងបន្តទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា មាន៖ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។

ជាមួយនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានផ្តាំផ្ញើដល់ មេបញ្ជាការគ្រប់កងឯកភាព ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះ ប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធយោធិន ចូលនិវត្តន៍ យោធិនជំនាញ និងមានសមត្ថភាព ត្រូវរក្សាទុកដើម្បី បន្សំ និងបណ្តុះបណ្តាលអ្នកបន្តវេន ហើយយោធិនដល់អាយុ ចូលនិវត្តន៍ ប៉ុន្តែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការដាក់ ចូលនិវត្តន៍ ៕

អត្ថបទដែលជាប់ទាក់ទង