**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ យុវជនម្នាក់ៗសុទ្ធតែមានតួនាទីជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទាំងមូល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់ ប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៦រូប មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៨ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនឱ្យទទួលបាន ការពង្រឹងនិងពង្រីកកិច្ចការទំនាក់ទំនង ការរៀនធ្វើការងារជាក្រុម ការផ្លាស់ប្តូរបទពិសោធ និងចែករំលែកចំណេះដឹងផ្សេងៗ។ នៅឆ្នាំ២០២៤ កម្មវិធីនេះត្រូវបានរដ្ឋាភិបាលជប៉ុន និងប្រទេសជាសមាជិកអាស៊ាន សម្រេចរៀបចំអោយមានដំណើរការជាប្រក្រតី ដោយប្រតិភូយុវជនចំនួន ១៦រូប មកពីបណ្តាប្រទេសនីមួយៗក្នុងតំបន់អាស៊ាន នឹងធ្វើដំណើរទៅចូលរួមកម្មវិធីនេះ ដោយនាវានឹងចូលចតនៅប្រទេសចំនួនបី គឺប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងប្រទេសជប៉ុន។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ដល់យុវជនជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្រេចបាននូវសមិទ្ធផលនេះ និងបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក៏ដូចជាបានគូសបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះ យុវជនម្នាក់ៗសុទ្ធតែមានតួនាទីជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់យុវជនគ្រប់រូប ឱ្យមានទម្លាប់ និងវិន័យច្បាស់លាស់ ចេះគោរពពេលវេលាខ្លួនឯង និងអ្នកដទៃ សិក្សាពីវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រទេសដទៃ សិក្សាពីបំណិនរឹង និងបំណិនទន់ ជាពិសេស មានភាពធន់ក្នុងខ្លួន ពោលគឺការតស៊ូព្យាយាម ហ៊ានជំនះរាល់ឧបសគ្គ ចេះសម្របសម្រួលខ្លួនទៅនឹងការប្រែប្រួលនៃមជ្ឈដ្ឋានជុំវិញខ្លួន។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយបណ្តុះបណ្តាលយុវជន ដើម្បីត្រៀមខ្លួនសម្រាប់កម្មវិធីនាពេលកន្លងមក និងបានជូនពរដល់យុវជនទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មនេះ ប្រមូលយកចំណេះដឹង និងបទពិសោធថ្មីៗ ដើម្បីកសាងសមត្ថភាពខ្លួនបន្ថែមទៀត បង្កើតទំនាក់ទំនងល្អ មានគោលដៅច្បាស់លាស់ រៀនសូត្រ និងកែលម្អខ្លួនជាប្រចាំក្លាយជាធនធានមនុស្ស និងជួយអភិវឌ្ឍសង្គមជាតិនាពេលខាងមុខ។

គួររំលឹកផងដែរថា អគ្គនាយកដ្ឋានយុវជន បានប្រកួតប្រជែងជ្រើសរើសយុវជនដែលពោរពេញទៅដោយសក្តានុពល ចំនួន ១៥រូប និងប្រធានប្រតិភូចំនួន ១រូប ដើម្បីតំណាងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រចាំតំបន់ (SSEAYP) លើកទី៤៨។ ប្រតិភូទាំងអស់ បានឆ្លងកាត់វគ្គបំប៉នសមត្ថភាពទៅលើបំណិនទន់ ការងារជាក្រុម ការពិភាក្សាក្រុម និងការសម្តែងសិល្បៈវប្បធម៌ ក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានយុវជន និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង