**សត្វក្រៀល ឬកុកក្រៀល ត្រូវបានចាត់ទុកជាបក្សីដែលអាចហោះហើរបានខ្ពស់ជាងគេ ហើយមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមបក្សីទាំងអស់**នគរបាលប្រើឡានទឹកអស់ ​៦៣គ្រឿង​ ទើបគ្រប់គ្រងបានទាំងស្រុង ក្រោយឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន​មួយកន្លែង នៅខណ្ឌច្បារអំពៅ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជេីញបេីកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា​ ថ្នាក់ជាតិ​ និងអន្តរជាតិ​ ឆ្នាំ២០២៤​ រយៈពេល៤យប់​ ៥ថ្ងៃ​ នៅខេត្តឧត្តរមានជ័យ**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សានិងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានរដ្ឋបាល**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣០%ហើយ**សិក្ខាសាលាសម្រាប់សមាជិកាសភា ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**ឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត**វិវាទពាក់ព័នឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង**អាជីវករផ្សារបឹងឈូក សម្តែងនូវការរំភើបរីករាយនិងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងបានមួយជីវិត**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ**ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ ​​​ដាក់នូវចេញគោលការណ៍​ ១០​ចំណុច ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត

ក្រុមហ៊ុនជប៉ុន បង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យព័ត៌មាន និងទូរគមនាគមន៍ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក KOHIYAMA Isao នាយកផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍នៃក្រុមហ៊ុន Mitsui & Co., Ltd។ ក្រុមហ៊ុន Mitសui & Co., Ltd ជាក្រុមហ៊ុនជប៉ុនមានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា រ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតដែក, ចំណីអាហារ, ការលក់រាយ និងវិស័យព័ត៌មាននិងទូរគមនាគមន៍។ ក្រុមហ៊ុន Mitui & Co., Ltd ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Smart Axiata Co., Ltd. ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតកង់, ការផលិតសំបកកង់រថយន្ត, ការផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិកនិងអគ្គិសនី, គ្រឿងបង្គុំរថយន្ត និងគ្រឿងសង្ហារឹម…។ល។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក KOHIYAMA Isao ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដោយបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។ លោក KOHIYAMA Isao បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងទូរគមនាគមន៍ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវក្តីសោនស្សរីករាយដោយបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនជប៉ុន ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត។

អត្ថបទដែលជាប់ទាក់ទង