រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាពមុនពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាព ក្នុងពិធីប្រណាំងទូក ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ។
ក្នុងពិធីនេះដែរមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ព្រមទាំងកីឡាករ កីឡាការិនី ចំណុះទូកជាច្រើនផងដែរ។ ពិធីប្រារព្ធនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជជួនណាតខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ផងដែរថាពិធីប្រណាំងទូកមានរយះពេល២ថ្ងៃ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ផ្តើមកម្មវិធីប្រណាំងទូកចាប់ពី រសៀលម៉ោង៣:០០នាទីតទៅ ៕