**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព

មេទ័ពជើងគោក ជំរុញឱ្យបន្តពង្រឹង វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ និងបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ដែលកិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសាលប្រជុំ ប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ក្រោមកិច្ចសហការរវាងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងអង្គភាពពាក់ព័ន្ធ ចុះល្បាត និងចុះត្រួតពិនិត្យរកសារធាតុញៀន និងបទល្មើសផ្សេងៗ នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប បានជាប់ជាប្រចាំ។

ជាលទ្ធផលគិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ បានបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ចំនួន ១២លើក ឃាត់ខ្លួនជនជាតិចិនចំនួន ៥៦នាក់ ស្រី ០១នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ០៩លើក ឃាត់ខ្លួនមុខសញ្ញាចំនួន ២១នាក់ ដកហូតបានគ្រឿងញៀន[Uiñgiuniùmus (ICE, Heroine, Ketamine) ỤŚ សរុប ៦៣៦,១៨គីឡូក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ១៨,៣៤គីឡូក្រាម រថយន្តចំនួន ៣គ្រឿង ម៉ូតូចំនួន០៦គ្រឿង ទូកចំនួន ០១គ្រឿង ទូរស័ព្ទដៃចំនួន ១៣គ្រឿង ប្រាក់រៀលចំនួន ២លានរៀន ប្រាក់បាតចំនួន ១ពាន់បាត ប្រាក់ឡាវចំនួន ១លាន ៨០០ពាន់គីប និងសម្ភារមួយចំនួនទៀត។

ឯកឧត្តម គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបទល្មើសនេសាទខុសច្បាប់ នៅតាមដងស្ទឹងសែន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានចុះប្រតិបត្តិការបង្ក្រាបបានចំនួន៣៦លើក លើ ៥៦ទីតាំង ដកហូតវត្ថុតាងរួមមាន៖ ទូក ១៥គ្រឿង,ឧបករណ៍ឆក់ត្រី ២៤គ្រឿង, អាគុយ ២៥គ្រឿង, ស្បៃអួនប្រវែងសរុប ៣១,២៣០ម៉ែត្រ និងរុះរើខ្ទមអនាធិបតេយ្យខុសច្បាប់ចំនួន ២៣កន្លែង។

បច្ចុប្បន្នកម្លាំងជំនាញនៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាប ទប់ស្អាត និងអប់រំណែនាំអំពីបទល្មើសនេសាទ នៅតាមគោលដៅ ភូមិសាស្តសំខាន់ៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាប់ជាប្រចាំដូចភ្លៀងរលឹម។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដាក់ចេញនូវផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយ និងកងកម្លាំង ព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធឱ្យទទួលបន្ទុកអនុវត្តភារកិច្ចរៀងៗខ្លួន ក្រោមការត្រួតពិនិត្យ និងតាមដានជាប្រចាំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងជំរុញបន្ថែមទៀត ឱ្យបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ទៅលើបទល្មើសនេសាទ ដោយរួមគ្នាទប់ស្កាត់ ជនចំណាក់ស្រុកពីបណ្ដាខេត្តផ្សេងៗ មកនេសាទក្នុងខេត្តព្រះវិហារ នឹងបញ្ឈប់រាល់ការប្រើប្រាស់ នូវឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ ឱ្យខានតែបាន ៕

អត្ថបទដែលជាប់ទាក់ទង