ឧត្តមសេនីយ៍ទោ គង់ មនោ ចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកវរសនីយ៍ឯក ដូង វណ្ណឆ័យ នាយការិយាល័យភស្តុភារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល និងបានពាំនាំយកអាវភ្លៀងមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអធិការដ្ឋានសម្រាប់ប្រើប្រាស់ ក្នុងពេលចេញបំពេញបេសកម្ម កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ននិងសុវត្ថិភាពក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ណែនាំ ផ្តល់បទពិសោធន៍ពាក់ព័ន្ធការងារជំនាញ ដើម្បីយកទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលទទួលជោគជ័យ ពិសេសកងកម្លាំងយើងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យល្អប្រសើរ ដើម្បីឲ្យអង្គភាពមានការរីកចម្រើន ៕