**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ធ្លាយឯកសារសម្ងាត់ និយាយពីតំបន់ហ្កាហ្សា សង្ស័យជាប់ពាក់ព័ន្ធនឹងជំនួយការលោក Netanyahu បានធ្វើឱ្យនយោបាយអុីស្រាអែលមានភាពរង្គោះរង្គើ

ហ៊្សេរុយសាឡិម៖ ការបែកធ្លាយឯកសារនិយាយពីតំបន់ហ្កាហ្សា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងជំនួយការ របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើឱ្យនយោបាយអ៉ីស្រាអែលមានភាពរង្គោះរង្គើ ហើយបង្កការខឹងសម្បារកាន់តែខ្លាំង ពីគ្រួសារចំណាប់ខ្មាំង ដែលបន្តស្ថិតនៅក្នុងដៃក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Netanyahu បានបដិសេធរាល់កំហុសឆ្គង ពីបុគ្គលិកការិយាល័យរបស់លោក ហើយនិយាយថា លោកដឹងដំណឹងបែកធ្លាយឯកសារនោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ អ្នកជាប់ សង្ស័យ ៤នាក់ គឺម្នាក់ ជា អ្នក នាំ ពាក្យ ស្ថិតក្រោមឱវាទរបស់ លោក Netanyahu និង ៣នាក់ទៀតជា សមាជិក នៃ ស្ថាប័ន សន្តិសុខ ។ អ្នកទាំង ៤មិន អាច ទាក់ ទង សុំ ការ អត្ថាធិប្បាយ បាន ទេ។

អត្ថបទចុះផ្សាយផ្តាច់មុខ ដោយកាសែត Haaretz បានគូសបញ្ជាក់ អំពីយុទ្ធសាស្ត្រចរចារបស់ក្រុមហាម៉ាស។ នៅពេលនោះ សហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប កំពុងសម្រុះសម្រួលកិច្ចចរចាបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស ដែលរួមមានកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំងនៅហ្កាហ្សាផងដែរ។ ប៉ុន្តែ កិច្ចចរចា គ្មានភាពរីកចម្រើនទៅមុខទេ ហើយអត្ថបទ ដដែលនោះ បានលើកឡើងនូវសំណួរជា ច្រើន ជុំវិញ ការ ចោទ ប្រកាន់ របស់ លោក Netanyahu ប្រឆាំង ក្រុមហាម៉ាស ដែលជាហេតុធ្វើឱ្យកិច្ចចរចា ត្រូវជាប់គាំង។

គួរបញ្ជាក់ថា ការធ្វើឱ្យបែកធ្លាយនូវឯកសារសម្ងាត់បែបនេះ ត្រូវបានចៅក្រមនៃតុលាការស្រុក Rishon Le-Zion និយាយ ថា អាច ប៉ះពាល់ ដល់ កិច្ច ខិតខំ ប្រឹងប្រែង ដើម្បី ដោះលែង ចំណាប់ខ្មាំង ខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបង្កហានិភ័យដល់ប្រភពព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង