នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ៣រូប ត្រូវបានបន្ថយឋានន្តរស័ក្តិ ឲ្យមកនៅត្រឹម ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣រូបរួមមាន៖
១-ឧត្តមសេនីយ៍ទោ ជា យោធិន អត្តលេខ ០៣៩២៥
២-ឧត្តមសេនីយ៍ទោ ឈន ប៉ូលី អត្តលេខ ៦៤៣១៧
៣-ឧត្តមសេនីយ៍ត្រី វេទ អារុណ អត្តលេខ ៥៤១៣៦ ៕