**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកម្មវិធីវេទិកាស្តីពី«កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»

ភ្នំពេញ៖ នៅសាលាប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីវេទិកាស្តីពី          «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ » នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត  លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជាការគ្រប់កងឯកភាព លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក ក្រុង លោក អភិបាលស្រុក ក្រុងទាំង៩ លោកមេឃ ចៅសង្កាត់ទាំង៦៧ ចូលរួមយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងពិធីបើកកម្មវិធីវេទិកាស្តី«កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈកា»ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យបានមានប្រសាសន៍ថា ៖កំណែទម្រង់វិមជ្ឈការ គឺជាគោលបំណងដ៏យូរលង់មួយរបស់រាជរដ្ឋាភិបាលម្ពុជា ដើម្បីធ្វើឲ្យប្រស់រឡើងនូវការដោះស្រាយតម្រូវការមូលដ្ឋាន ក៏ដូចជាការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលរដ្ឋបាលថ្នាក់ជាតិបាននឹងកំពុងផ្ទេរអំណាចជាបណ្តើរៗទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា៖ប្រវត្តិនៃកំណែទម្រង់វិជ្ឈការនិងវិសហមជ្ឈការ ដែលយើងបានឃើញនិងឆ្លងកាត់នូវអន្តរកាលនៃការវិត្តន៍តាមដំណាក់កាលនីមួយៗ ពោលគឺចាប់ពីនិតិវិធីប្រជាធិបតេយ្យជាមួយនិងការអនុម័តរដ្ឋធម្មនុញ្ញនិងការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣  ដែលកាលនោះបានបែងចែកខេត្តនិងក្រុង ខណៈដែលខេត្តត្រូវបានបែងចែកជាស្រុកនិងឃុំ និងក្រុងត្រូវបានបែងចែកជាខណ្ឌនិងសង្កាត់ ។ លុះដល់ឆ្នាំ២០០១ គឺមានកំណែទម្រង់យ៉ាងទូលំទូលាយនៃវិមជ្ឈការប្រជាធិបតេយ្យនិងរដ្ឋបាលត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ បន្ទាប់ពីការអនុម័តច្បាប់ស្តីពីគ្រប់គ្រងឃុំ សង្កាត់នៅឆ្នាំ២០០១ និងបានបោះឆ្នោតជើ្រសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២ ។ នៅខែមិថុនា ឆ្នាំ២០០៥ រាជរដ្ឋាភិបាលបាមចេញនូវគោលនយោបាយ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ » ដោយបានកំណត់ចក្ខុវិស័យនិងគោលបំណងក្នុងការពង្រីកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ។ ចាប់ពីឆ្នាំ២០០៨មករាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុងនិងខណ្ឌរហូតដល់បច្ចុប្បន្ន។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា៖ ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងទៅរាជរដ្ឋាភិបាលម្ពុជា បានសម្រេចសមិទ្ធផលសំខាន់២ជាច្រើនលើគ្រប់វិស័យ ទាំងខាងនយោបាយនិងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទាំងខាងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទោះបីត្រូវប្រឈមនិងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ( ការរីករាលដាលជំងឺកូវីដ១៩ ជាសកល) គ្រឿធម្មជាតិផ្ទួនៗ  តម្រូវការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ក្តី ។ ការអនុវត្តយុទ្ធសាស្ត្រត្រីកោណនិង យុទ្ធ   សាស្ត្របញ្ចកោណទាំង៤ដំណាក់កាល បានបំពេញតួនាទី យ៉ាងប្រសើរជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់នូវក្របខណ្ឌសម្រាប់ការកសាងស្ថាប័នរដ្ឋមួយយ៉ាងរឹងមាំនិងឯករាជ្យ ដែលប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឲ្យកាន់តែ្រប់ជ្រុងជ្រោយ មានភាពធន់និងមានប្រសិទ្ធភាព ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់និងសកលលោក ជាពិសេសសម្រាប់ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតទាបក្នុងរយៈពេលដ៏ខ្លី ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់និងកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងធ្វើសមាហរណកម្មដោយជោគជ័យទាំងក្នុងតំបន់និងសកលលោក ។

ឯកឧត្តមអភបាលខេត្ត គូសបញ្ជាក់ទៀតថា៖ការរៀបចំវេទិការរវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើកាពង្រឹងនិងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់ាលទី១សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង