ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាអនុគណៈកម្មការហ្វឹកហ្វឺនផែនព្យុហយាត្រានិងផែនឈរនៃគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលកម្ពុជា
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាអនុគណៈកម្មការហ្វឹកហ្វឺនផែនព្យុហយាត្រានិងផែនឈរនៃគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរងព្រមទាំងថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋាននានា និងសមាជិក នៃអនុគណៈកម្មការ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានមានប្រសាសន៍ ជំរុញឱ្យថ្នាក់ដឹកនាំ អនុគណៈកម្មការហ្វឹកហ្វឺនផែនព្យុហយាត្រានិងផែនឈរនៃគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលកម្ពុជា ត្រៀមរៀបចំ និងពិភាក្សាបន្ថែមទៀតទៅលើគម្រោងប្លង់ ព្យុហយាត្រានិងផែនឈរ ដែលត្រូវរៀបចំកម្មវិធីនៅពេលខាងមុខ ធ្វើយ៉ាងណាឱ្យបានល្អប្រសើរបន្ថែមទៀត៕