**ក្នុងរដូវបិទនេសាទ ឆ្នាំនេះ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបាន ១ ៥០៦ករណី**កូនសត្វក្រៀល ៩ក្បាល បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់**ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរ បន្តស្រាវជ្រាវរកមុខសញ្ញាល្បែងខុសច្បាប់ បទល្មើសគ្រឿងញៀន ពិសេសមុខសញ្ញាបោកប្រាស់តាម online**ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន**ឯកឧត្តម វ៉ាន់ មុនីនាថ ចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា**រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា**ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់**ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ ដឹកនាំកិច្ចប្រជុំ ស្តីពីការអវត្តមានឥតច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៤**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបិទការបោះជំរំកាយរឹទិ្ធរៀមច្បងថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤**ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៣**នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកជំនួបជាមួយលោក Trump នៅសហរដ្ឋអាមេរិកក្នុងខែនេះ**ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.**យោធិនតំបន់ប្រតិបត្តការសឹករងកំពង់ស្ពឺ ទទួលបានអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា

លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ

ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកាថា ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ខណៈវាគឺជាលើកដំបូងបំផុត គិតចាប់តាំងពីរូបលោក បានដឹកនាំការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Min Aung Hlaing នឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS), កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ក្នុងទីក្រុង Kunming នៃខេត្ត Yunnan។ អំឡុងទស្សនកិច្ចនោះ លោក Min Aung Hlaing ក៏នឹងជួបពិភាក្សាជាមួយភាគីចិនផងដែរ ហើយនឹងធ្វើការដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងវិស័យមួយចំនួន។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា ក្នុងនោះរួមមានទាំង នៅតាមបណ្តោយ​ព្រំប្រទល់រវាងមីយ៉ាន់ម៉ានិងចិន។ របបសឹកមីយ៉ាន់ម៉ា បានបាត់បង់ទឹកដីជាបន្តបន្ទាប់ ក្រោមការវាយលុកពីសំណាក់ចលនាតស៊ូ​ប្រដាប់អាវុធ ចាប់តាំងតែពីខែតុលា ឆ្នាំមុន ហើយប្រការនេះបានធ្វើឱ្យចិនព្រួយបារម្ភ រហូតដល់ថ្នាក់បិទផ្នែកមួយចំនួននៃព្រំដែន និង​ផ្អាកការនាំចូលសំខាន់ៗ ទៅកាន់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម៕

អត្ថបទដែលជាប់ទាក់ទង