**ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចុះសិក្សាពីទីតាំង ដើម្បីដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពវ័យឆ្លាត (AI) នៅមណ្ឌលអប់រំកែប្រែទី១**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ជូនអំពីឱកាសនៃការវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់ម្ចាស់ក្រុមហ៊ុនឯកជនធំៗចំនួន ១៧ក្រុមហ៊ុន នៅខេត្តយូណាន**ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តកំពត ចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនមានជីវភាពខ្វះខាត ២គ្រួសារ**ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងក្របខណ្ឌលេខាធិការដ្ឋាននៃ គ.វ.រ.»**រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តយូណាន និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការជំរុញលំហូរទេសចរមកកម្ពុជា**ក្រសួងសង្គមកិច្ច រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីច្បាប់យុត្តិធម៌អនីតិជន នីតិវិធីយុត្តិធម៌កុមារ និងសិទ្ធិកុមារ**គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំ២០២៤ខាងមុខ**ឯកឧត្តម ឡេង ប៉េងឡុង ជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីត្រៀមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក**ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កាគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត» ក្នុងកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ ឆ្នាំ២០២៤**ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា**ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារនៅកម្ពុជា**មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា**ផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៨,៨៩% ហើយ**អាជ្ញាធរជាតិអប្សរា បិទជាបណ្ដោះអាសន្ននូវទីតាំងសក្ការៈបូជារោងឧបោសថ៍ព្រះអង្គងោក ដើម្បីធ្វើការជួសជុល**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់**សម្តេចតេជោ បង្ហាញការកត់សំគាល់៣ចំណុច ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ ទទួលជ័យជំនះក្នុងបោះឆ្នោត**លោក កើត ឆែ អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌសែនសុខ**ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ជើញប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ ជូននាយទាហាន នាយទាហានរង និងពលទាហាន ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងដំឡើងឋានន្តរសក្តិជូននាយទាហាន នាយទាហានរង និងពលទាហាន ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ចំនួន ៥៤នាក់។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភ និងក្រុមគ្រួសារផងដែរ។

ជំនួសមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងក្នុងនាមនាយកទីចាត់ការចលនូប្បត្ថម្ភ ឧត្តមសេនីយ៍ឯក ហួត ឈាងអន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភដែល បានគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងមានសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈស្មោះត្រង់ តស៊ូពុះពារគ្រប់ឧបសគ្គ និងមានសេចក្ដីក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួម ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងត្រៀមខ្លួនគ្រប់ពេលវេលាចូលរួមជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ជាមួយនឹងការសសើរនេះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានគូសបញ្ជាក់ផងដែរអំពីការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិជូនយោធិនទីចាត់ការចលនូប្បត្ថម្ភ គឺបានប្រព្រឹត្តិទៅដោយមានយន្តការត្រួតពិនិត្យវាយតម្លៃច្បាស់លាស់ លើសីលធម៌ គុណធម៌ សមត្ថភាព គុណភាព និងលទ្ធផលការងារ ជាពិសេសគោលការណ៍ដែលមានចែងក្នុងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ ម្យ៉ាងវិញទៀតកិច្ចការនេះ ទីចាត់ការចលនូប្បត្ថម្ភបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌកំណត់របស់ទីចាត់ការបុគ្គលិក និងគោលការណ៍ដឹកនាំរបស់ អគ្គបញ្ជាការ។

ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានយកឱកាសនេះ ផ្តាំផ្ញើនាយទាហាននាយទាហានរង និងពលទាហាន ដែលទទួលបានការតែងតាំងមុខដំណែង និងការដំឡើងឋានន្តរសក្តិនាពេលនេះមានជាអាទិ៍៖
*ត្រូវលើកកម្ពស់ស្មារតីមនសិការស្នេហាជាតិ ប្តេជ្ញាការពារបូរណភាពទឹកដី ការពារជាតិ មាតុភូមិ ការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ប្រជាជន។
*ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញ និងសម្រេចគ្រប់ភារកិច្ច ដែលបាន ប្រគល់ឲ្យ ជានិច្ចកាលធ្វើជាគំរូក្នុងការគោរពឲ្យបានម៉ឺងម៉ាត់ ច្បាប់របស់រដ្ឋ ក្រឹត្យវិន័យរបស់កងទ័ព អនុវត្តន៍ត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់អគ្គបញ្ជាការ។
*រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ទប់ស្កាត់នូវរាល់ឧបាយកលញុះញង់ បំបែកបំបាក់របស់ពួកអមិត្ត ប្រឆាំងតបចំពោះសង្គ្រាមចិត្តសាស្ត្រ តាមរយៈគ្រប់រូបភាព និងចេះ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅគ្រាមានការពឹងពាក់ចាំបាច់។
*លើកកម្ពស់សីលធម៌រស់នៅ និងការពង្រឹងកាយសម្បទា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទ មិនត្រូវល្មើសច្បាប់ចរាចរណ៍ មិនប្រើប្រាស់អាវុធខុសច្បាប់ មិនប្រព្រឹត្តអំពើឆបោក និងអំពើដែលច្បាប់ហាមឃាត់ និងសង្គមស្អប់ខ្ពើម។
*បន្តការសិក្សារៀនសូត្រ ចំណេះដឹងជំនាញថ្មីៗ និងភាសារបរទេសដើម្បីលើកកម្ពស់ សមត្ថភាព និងគុណភាពការងារ។
*ត្រូវយកចិត្តទុកដាក់ថែរក្សាគ្រឿងបំពាក់ ទ្រព្យសម្បត្តិរបស់កងទ័ព៕

អត្ថបទដែលជាប់ទាក់ទង