**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

លោក Josep Borrell ប្រមុខការទូត EU ទៅដល់កូរ៉េខាងត្បូង ចំពេលមានដំណឹងជាច្រើន អំពីវត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៉ី

សេអ៊ូល៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell បានជួបពិភាក្សាជាមួយ លោក Cho Tae-yul រដ្ឋមន្រ្តីការការបរទេស និងពាណិជ្ជកម្មកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ ចំពោះមុខការកើនឡើង នូវក្តីបារម្ភរបស់ទីក្រុងសេអ៊ូល ជុំវិញការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅជួយរុស្ស៉ី ធ្វើសង្រ្គាមនៅអ៊ុយក្រែន។

លោក Borrell ទៅដល់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីដំណើរទស្សកិច្ច នៅប្រទេសជប៉ុន និងនៅតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកកូរ៉េទាំងពីរ។

លោក Borrell បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «ទស្សនកិច្ចរបស់ខ្ញុំ នៅថ្ងៃនេះ មកតំបន់ DMZ ដែលខណ្ឌចែកកូរ៉េត្បូង និងកូរ៉េខាងជើង គឺជាការរំលឹកមួយផ្សេងទៀត អំពីតម្រូវការចាំបាច់នៃសន្តិភាព បន្ថែមទៀត»។

ដោយមិនលម្អិត លោក Borrell បានបង្ហោះសារមួយទៀតថា ទស្សនកិច្ចនៅកូរ៉េខាងត្បូង គឺដើម្បីទទួលយក នូវកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ ការពារជាតិ រវាង EU និងទីក្រុងសេអ៊ូល ទៅកាន់កម្រិតបន្ទាប់។ តាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Borrell ក៏បានជួបរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ក្នុងទីក្រុងសេអ៊ូល ផងដែរ ហើយបានសម្តែងការព្រួយបារម្ភ ចំពោះបញ្ហាកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ជំនួបសន្ទនាជាយុទ្ធសាស្ត្រលើកដំបូង រវាងសហភាពអឺរ៉ុប-កូរ៉េខាងត្បូង ធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល ប ន្តលើកឡើងអំពីការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៉ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង