ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំឧបករណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅកម្ពុជា
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំឧបករណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណងក្នុងការរៀបចំឧបករណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃពីការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងវីធីសាស្រ្តដែលមានស្តង់ដារួម ដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ច ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងស័ក្តិសិទ្ធិភាព ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
ព្រមជាមួយគ្នានេះដែរ កិច្ចប្រជុំបានពិនិត្យពិភាក្សាលើកិច្ចការចាំបាច់មួយចំនួន រួមមាន៖
-ការផ្ដល់សេវាសាធារណៈ
-ការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
-ការគ្រប់គ្រងបុគ្គលិកថ្នាក់ក្រោមជាតិ
-ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
-ការអនុវត្តគម្រោងអភិវឌ្ឍន៍នានា
-កិច្ចការរដ្ឋបាលប្រចាំថ្ងៃ និងការគ្រប់គ្រងរដ្ឋបាលដែនដី ៕