**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ

លោកជំទាវ គឹម សេដ្ឋានី ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាភិបាល អង្គការហេឡែនខេលល័រអន្តរជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Bill Toppeta ប្រធានក្រុមប្រឹក្សាភិបាល អង្គការហេឡែនខេលល័រអន្តរជាតិ និងមានការចូលរួមពីប្រតិភូអង្គការហេឡែនខេលល័រអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សា និងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជួយគាំទ្របន្ថែមលើបញ្ហាសុខភាពសិក្សា អាហារូបត្ថម្ភ ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន និងអាហារដែលមានជីវជាតិល្អនៅកម្រិតបឋមសិក្សា ក៏ដូចជាចែករំលែកបទពិសោធន៍ និងគម្រោងដែលបាន និងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា ដែលជាចំណុចសំខាន់មួយ ក្នុងការចូលរួមចំណែកជួយលើកកម្ពស់សុខភាពសិក្សារបស់សិស្ស ដែលជាចក្ខុវិស័យសំខាន់មួយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល អង្គការហេឡែនខេលល័រអន្តរជាតិ បានថ្លែងអំណរគុណ និងសម្តែងសេចក្តីរីករាយ ដែលបានចូលជួបពិភាក្សាការងារលើការបន្តជួយគាំទ្រសុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សបន្ថែមទៀត ក៏ដូចជាបានលើកឡើងពីប្រវត្តិនៃអង្គការហេឡែនខេលល័រអន្តរជាតិ និងគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ អង្គការហេឡែនខេលល័រអន្តរជាតិ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លើការអនុវត្តគម្រោងលើកកម្ពស់របបអាហារសុខភាព និងអាហារូបត្ថម្ភតាមគ្រឹះស្ថានសិក្សាដើម្បីការពារជំងឺមិនឆ្លង។

ជាការឆ្លើយតប លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការហេឡែនខេលល័រអន្តរជាតិ ដែលបាននិងកំពុងជួយគាំទ្រប្រទេសកម្ពុជា ជាពិសេសជាមួយវិស័យអប់រំផ្ទាល់ លើផ្នែកអាហារូបត្ថម្ភ និងសុខភាពសិក្សារបស់សិស្ស ដែលអង្គការហេឡែនខេលល័រ បានធ្វើការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាង សាកល្បង និងបញ្ចប់ការអនុវត្តកម្មវិធីសុខភាពសិក្សានៅសាលារៀនស្តីពីដង្កូវព្រូនឆ្លងតាមដី ដើម្បីការពារ និងគ្រប់គ្រងជំងឺនេះក្នុងចំណោមសិស្ស ក៏ដូចជាបានអនុវត្តន៍គម្រោងសាកល្បង “សាលាល្អ អាហារល្អ អនាគត បវររុងរឿង” ដែលបានបញ្ចប់ដោយជោគជ័យ ទាំងអស់នេះ បានជួយគាំទ្រ និងឈានទៅដល់ការលើកកម្ពស់វិស័យអប់រំ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០៕

អត្ថបទដែលជាប់ទាក់ទង