**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

ភូមិកំណើត ដូនតារបស់លោកស្រី ហារីស នៅឥណ្ឌា រៀបចំបន់ស្រន់ឱ្យលោកស្រីទទួលជ័យជម្នះ ក្នុងការបោះឆ្នោត

ឥណ្ឌា៖ អ្នកស្រុកនៅភូមិមួយកន្លែងក្នុងប្រទេសឥណ្ឌា ដែលជាភូមិកំណើតរបស់ដូនតា បេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានរៀបចំពិធីបួងសួងមួយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ ដែលត្រូវជាថ្ងៃបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដើម្បីឱ្យលោកស្រីទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ជីតាខាងម្តាយរបស់លោកស្រី ហារីស ឈ្មោះ PV Gopalan បានកើតនៅភូមិឈ្មោះថា Thulasendrapuram ដែលសព្វថ្ងៃ ស្ថិតក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីជាងមួយសតវត្សរ៍មុន។ លោក Gopalan និងក្រុមគ្រួសារ បានធ្វើចំណាកស្រុក ទៅកាន់ទីក្រុង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu ជាទីដែលរូបលោកបានបម្រើការងារជា​មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ រហូតដល់ចូលនិវត្តន៍។ ក្រៅពីពិធីបន់ស្រន់ ពិធីអបអរសាទរ ក៏នឹងត្រូវប្រារព្ធឡើងផងដែរ នៅក្នុងភូមិ Thulasendrapuram ប្រសិនបើលោកស្រី ហារីស ពិតជាទទួលជ័យជម្នះមែន។

ភូមិខាងលើធ្លាប់បានទទួលការចាប់អារម្មណ៍រួចមកហើយ កាលពី៤ឆ្នាំមុន នៅពេលដែលអ្នកស្រុកក្នុងភូមិនេះ បាននាំគ្នាបួងសួង​ឱ្យ គណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហារីស ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ហើយក្រោយមក រៀបចំ​ពិធីអបអរសាទរ ការស្បថចូលកាន់តំណែងរបស់លោកស្រី ជាអនុប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិជាច្រើនកន្លងមកនេះ ការបោះឆ្នោតជ្រើសរើសរវាង លោកស្រី ហារីស និងគូប្រជែងរបស់លោកស្រី មកពីបក្សសាធាណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជាការប្រកួតប្រជែង ដែលប្រកៀកប្រកិតគ្នាបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត មានន័យថា វាទំនងនឹងត្រូវការពេលច្រើនថ្ងៃ ទម្រាំអាចសន្និដ្ឋានថា អ្នកណា​​ជាឈ្នះ៕

អត្ថបទដែលជាប់ទាក់ទង