**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់**ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត**កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង**រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារ សម្រាប់ឆ្នាំនេះ**រដ្ឋមន្ត្រី កែវ រតនៈ៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងរ៉ែ មានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១**បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ ៤០០នាក់ ចូលរួមឈ្វេងយល់អំពីច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស.**រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក**នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤**ក្រសួងសុខាភិបាល ណែនាំឲ្យត្រួតពិនិត្យជាបន្ទាន់ និងបន្តពិនិត្យជាទៀងទាត់ លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវា**សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន ជាគោលដៅមួយដែលកម្ពុជារៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅសៀមរាប**សម្តេច ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សន្តិភាពអាចសម្រេចបាន តែតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនា ការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ**សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហរម៉ឺងម៉ាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព

ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានរដ្ឋបាល

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រី ប្រធានការិយាល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គនាយក បានថ្លែងស្វាគមន៍និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសជាតិក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ជាពិសេសសមិទ្ធផលដ៏ធំមួយ គឺការរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ដោយមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការដ៏មានសារៈសំខាន់ខាងលើនេះ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នផ្សេងទៀត។

ជាកិច្ចបន្ទប់ឯកឧត្តមប្រធានអង្គប្រជុំ បានប្រគល់ភារកិច្ចជូននាយកដ្ឋានជំនាញឡើងធ្វើសេចក្ដីរាយការណ៍ និងដាក់ឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សាលើចំណុចសំខាន់ៗនៃសេចក្ដីព្រាងរបាយការណ៍ ព្រមទាំងលើកឡើងនូវមតិយោបល់។

ជាកិច្ចបញ្ចប់ ឯកឧត្តម សួស ប្រាថ្នា បានធ្វើការបូកសរុបលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា និងដាក់ចេញទិសដៅអនុវត្តបន្ត ព្រមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់បន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងបំពេញការងារស្នូល និងការងារសំខាន់ៗផ្សេងទៀតរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង