សម្តេចធិបតី ចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន៦រូប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន៦រូប មានដូចខាងក្រោម៖
១. ឯកឧត្តម ផៃ ប៊ុនឈឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការបរិស្ថាន
២. ឯកឧត្តម ជា បូរ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទេសចរណ៍
៣. ឯកឧត្តម ប្រាក់ សំអឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ
៤. ឯកឧត្តម សរ សុវណ្ណ ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែនដី នគររូបនីយកម្ម និងសំណង់
៥. ឯកឧត្តម ជា តារា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការអតីតយុទ្ធជន
៦. ឯកឧត្តម សូ ម៉ារ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ៕