**ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចុះសិក្សាពីទីតាំង ដើម្បីដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពវ័យឆ្លាត (AI) នៅមណ្ឌលអប់រំកែប្រែទី១**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ជូនអំពីឱកាសនៃការវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់ម្ចាស់ក្រុមហ៊ុនឯកជនធំៗចំនួន ១៧ក្រុមហ៊ុន នៅខេត្តយូណាន**ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តកំពត ចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនមានជីវភាពខ្វះខាត ២គ្រួសារ**ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងក្របខណ្ឌលេខាធិការដ្ឋាននៃ គ.វ.រ.»**រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តយូណាន និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការជំរុញលំហូរទេសចរមកកម្ពុជា**ក្រសួងសង្គមកិច្ច រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីច្បាប់យុត្តិធម៌អនីតិជន នីតិវិធីយុត្តិធម៌កុមារ និងសិទ្ធិកុមារ**គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំ២០២៤ខាងមុខ**ឯកឧត្តម ឡេង ប៉េងឡុង ជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីត្រៀមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក**ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កាគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត» ក្នុងកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ ឆ្នាំ២០២៤**ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា**ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារនៅកម្ពុជា**មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា**ផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៨,៨៩% ហើយ**អាជ្ញាធរជាតិអប្សរា បិទជាបណ្ដោះអាសន្ននូវទីតាំងសក្ការៈបូជារោងឧបោសថ៍ព្រះអង្គងោក ដើម្បីធ្វើការជួសជុល**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់**សម្តេចតេជោ បង្ហាញការកត់សំគាល់៣ចំណុច ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ ទទួលជ័យជំនះក្នុងបោះឆ្នោត**លោក កើត ឆែ អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌសែនសុខ**ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន»

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន ផ្ញើសារអបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក។

នៅក្នុងសាលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែនមានខ្លឹមសារដូច្នេះថា “ឯកឧត្តមប្រធានាធិបតីជាប់ឆ្នោត ជាទីរាប់អាន! តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការ អបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរដល់ ឯកឧត្ដម ក្នុងឱកាសដែល ឯកឧត្ដម បានជាប់ឆ្នោត សាជាថ្មី ជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក។

ការជាប់ឆ្នោតសាជាថ្មីរបស់ ឯកឧត្តម នៅក្នុងមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាពមួយដែល បញ្ចាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និង បទពិសោធទូលំទូលាយរបស់ ឯកឧត្តម ទាំងក្នុងវិស័យឯកជន និងសាធារណៈ។

ខ្ញុំមានទំនុកចិត្តយ៉ាង មុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្ដម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ។

ស្របពេលដែលយើងនឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកនៅ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការ យោគយល់ និងការគោរពគា្នទៅវិញទៅមក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភានៃកម្ពុជា ខ្ញុំនៅតែបន្ត ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម រដ្ឋបាលរបស់ ឯកឧត្តម និងសភាសហរដ្ឋអាមេរិក ជាពិសេស ព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង ប្រជាជនយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតសាជាថ្មីពីខ្ញុំ និងសូមជូនពរ ឯកឧត្តម សូមសមប្រកបដោយសុខភាពល្អនិងជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច ព្រមទាំងសូមជូនពរក្រុមគ្រួសារ ឯកឧត្តម និងប្រជាជនអាមេរិកទាំងអស់ សូមសមប្រកបដោយសុខភាពល្អ និងសុភមង្គល”៕

អត្ថបទដែលជាប់ទាក់ទង