**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ជូនអំពីឱកាសនៃការវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់ម្ចាស់ក្រុមហ៊ុនឯកជនធំៗចំនួន ១៧ក្រុមហ៊ុន នៅខេត្តយូណាន**ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តកំពត ចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនមានជីវភាពខ្វះខាត ២គ្រួសារ**ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងក្របខណ្ឌលេខាធិការដ្ឋាននៃ គ.វ.រ.»**រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តយូណាន និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការជំរុញលំហូរទេសចរមកកម្ពុជា**ក្រសួងសង្គមកិច្ច រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីច្បាប់យុត្តិធម៌អនីតិជន នីតិវិធីយុត្តិធម៌កុមារ និងសិទ្ធិកុមារ**គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំ២០២៤ខាងមុខ**ឯកឧត្តម ឡេង ប៉េងឡុង ជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីត្រៀមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក**ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កាគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត» ក្នុងកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ ឆ្នាំ២០២៤**ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា**ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារនៅកម្ពុជា**មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា**ផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៨,៨៩% ហើយ**អាជ្ញាធរជាតិអប្សរា បិទជាបណ្ដោះអាសន្ននូវទីតាំងសក្ការៈបូជារោងឧបោសថ៍ព្រះអង្គងោក ដើម្បីធ្វើការជួសជុល**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់**សម្តេចតេជោ បង្ហាញការកត់សំគាល់៣ចំណុច ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ ទទួលជ័យជំនះក្នុងបោះឆ្នោត**លោក កើត ឆែ អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌសែនសុខ**ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន»**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្តចុះធ្វើការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពត

ក្រសួងសង្គមកិច្ច រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីច្បាប់យុត្តិធម៌អនីតិជន នីតិវិធីយុត្តិធម៌កុមារ និងសិទ្ធិកុមារ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីច្បាប់យុត្តិធម៌អនីតិជន នីតិវិធីយុត្តិធម៌កុមារ និងសិទ្ធិកុមារដល់ភ្នាក់ងារសង្គមកិច្ច នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រម នៅសាលាខេត្តរតនគិរី រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា នាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ រដ្ឋបាលខេត្តរតនគិរី និងព្រះរាជអាជ្ញា ចៅក្រម ប្រធានគណកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នគរបាលយុត្តិធម៌ ប្រធានមន្ទីរ ស.អ.យ. ក្រុមការងារកិច្ចការពារកុមារប្រចាំខេត្ត មន្តី្របង្គោលមន្ទីរ ស.អ.យ. ភ្នាក់ងារសង្គមកិច្ច ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សរុបប្រមាណ ៨៥នាក់ ដោយទទួលបានការគាំទ្រពីអង្គការយូនីសេហ្វ (UNICEF)។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង់ចំនួន ០៣រួមមាន៖ ១. បញ្រ្ជាបការយល់ដឹងអំពីគោលការណ៍ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាកុមារដែលមានទំនាស់នឹងច្បាប់ដោយផ្អែកលើក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិទាក់ទងនឹងសិទ្ធិកុមារ និងនីតិវិធីនៃការបង្វែរកុមារដែលមានទំនាស់នឹងច្បាប់ ២. បន្ថែមការយល់ដឹងអំពីតួនាទី និងទំនួលខុសត្រូវផ្សេងៗរបស់ភ្នាក់សង្គមកិច្ច នគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញា ចៅក្រមស៊ីបសួរ និងរបៀបធ្វើការរួមគ្នានៅក្នុងប្រព័ន្ធការពារកុមារ ដោយអនុវត្តតាមគោលការណ៍ និងវិធីសាស្ត្រពហុវិស័យ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តច្បាប់យុត្តិធម៌អនីតិជនអោយមានប្រសិទ្ធភាពខ្ពស់ ៣. ស្វែងរកគន្លឹះក្នុងការសម្របសម្រួល ការចរចារ ការដោះស្រាយជម្លោះ និងការរក្សាទំនាក់ទំនងដោយរលូនគ្រប់ដំណាក់កាលជាមួយកុមារ ដែលមានទំនាស់នឹងច្បាប់ ចាប់ពីពេលចាប់ផ្តើមរហូតដល់កុមារត្រូវបានសមាហរណកម្ម៕

អត្ថបទដែលជាប់ទាក់ទង