**ក្រសួងមុខងារសាធារណៈ និងក្រសួងការងារ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ**ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក**នាយឧត្តមសេនីយ៍ វង្ស ពិសេន បង្ហាញសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី និងទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល**ក្នុងរដូវបិទនេសាទ ឆ្នាំនេះ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបាន ១ ៥០៦ករណី**កូនសត្វក្រៀល ៩ក្បាល បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់**ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរ បន្តស្រាវជ្រាវរកមុខសញ្ញាល្បែងខុសច្បាប់ បទល្មើសគ្រឿងញៀន ពិសេសមុខសញ្ញាបោកប្រាស់តាម online**ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន**ឯកឧត្តម វ៉ាន់ មុនីនាថ ចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា**រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា**ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់**ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ ដឹកនាំកិច្ចប្រជុំ ស្តីពីការអវត្តមានឥតច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៤**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបិទការបោះជំរំកាយរឹទិ្ធរៀមច្បងថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤**ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៣**នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកជំនួបជាមួយលោក Trump នៅសហរដ្ឋអាមេរិកក្នុងខែនេះ**ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.

រកឃើញសាកសពយ៉ាងហោចណាស់ ៣០នាក់ នៅទីតាំងអគារស្នាក់នៅមួយកន្លែង ដែលរងការវាយប្រហារ ដោយអ៊ីស្រាអែល

បរទេស៖ ទូរទស្សន៍​ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា តាមតួលេខដោយទីភ្នាក់ងារ ការពារជនស៊ីវិល របស់ប្រទេសលីបង់ បាននិយាយថា អ្នកឆ្លើយតបដំបូងបានរកឃើញ សាកសពមនុស្ស៣០នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល លើអគារស្នាក់នៅមួយកន្លែង នៅភាគខាងត្បូង នៃទីក្រុងបេរូត ប្រទេសលីបង់។

ការវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារ បានបំផ្លាញផ្នែកម្ខាង នៃអគារមួយកន្លែង ដែលមានកំពស់៤ជាន់ ដែលត្រូវបានគេរាយការណ៍ថា ជាលំនៅឋាន របស់ប្រជាជន ដែលផ្លាស់ទីលំនៅ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Barja ដែលជាមូស្លីមស៊ុននី ភាគច្រើន ហើយវាបានថែម ឆាបឆេះផងដែរ។

ដោយឡែកបើយោងតាមការអះអាង ដោយយោធា​អ៊ីស្រាអែល ហៅកាត់ថា IDF ​បាន​និយាយ​ថា ខ្លួន​បាន​វាយ​ប្រហារ​លើទីតាំងហេដ្ឋារចនាសម្ព័ន្ធ​ភេរវកម្ម ដែល​ជា​កម្មសិទ្ធិ​រ បស់​ក្រុម​ប្រដាប់​អាវុធ​ស៊ីអ៊ីត Hezbollahដែលមនុស្ស ៤០នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហាររបស់អ៊ីស្រាអែល។

គួរឲ្យដឹងដែរថា មន្ត្រី​យោធា​អ៊ីស្រាអែល​ម្នាក់​បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ Baalbek បាន​កំណត់​គោលដៅ​លើ​ប្រតិបត្តិករ Hezbollah។ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា ទន្ទឹម​នឹង​នេះ គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ដោយ​យុទ្ធជន Hezbollah មក​ពី​ប្រទេស​លីបង់ បាន​សម្លាប់​ ជនជាតិ​អ៊ីស្រាអែល​ម្នាក់ ​នៅ​ជិត​ទីក្រុង Kibbutz នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល ៕

អត្ថបទដែលជាប់ទាក់ទង