**ប.ស.ស ទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល**ឡើងតំណែងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រី តិមា វិច្ឆិកាល ប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ**គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន**ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅចិន រយៈពេល៤ថ្ងៃ

លោក ចូ បៃឌិន ហៅទូរស័ព្ទទៅលោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរក្រោយជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក

បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានហៅទូរស័ព្ទទៅអបអរសាទរលោក ដូណាល់ ត្រាំ បន្ទាប់ពីបេក្ខជនមកពីគណបក្សសាធារណរដ្ឋបានឈ្នះឆ្នោត ហើយលោកសន្យាថានឹងធានាបាននូវការផ្ទេរអំណាចដោយរលូន។

អ្នកនាំពាក្យសេតវិមានបានលើកឡើងខ្លឹមសារនៃការហៅទូរស័ព្ទកាលពីថ្ងៃទី៦ ខែវិច្ឆិកា រវាងលោក បៃឌិន និងលោក ត្រាំ ថា«ប្រធានាធិបតី បៃឌិន ប្តេជ្ញាធានាឱ្យមានការផ្លាស់ប្តូរដោយរលូន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីបង្រួបបង្រួមប្រទេស»។

លោក បៃឌិន ក៏បានអញ្ជើញលោក ត្រាំ ទៅកាន់សេតវិមាន និងបានទូរស័ព្ទទៅអនុប្រធានាធិបតី កាម៉ាឡា ហារីស ដើម្បីសរសើរអំពីយុទ្ធនាការជាប្រវត្តិសាស្ត្ររបស់លោកស្រី។ សេតវិមានបានបន្ថែមថា ប្រធានាធិបតីអាម៉េរិកគ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអំពីលទ្ធផលបោះឆ្នោតនៅថ្ងៃទី៧ ខែវិច្ឆិកា។

លោក Steven Cheung អ្នកនាំពាក្យយុទ្ធនាការរបស់លោក ត្រាំ លើកឡើងថា ប្រធានាធិបតីជាប់ឆ្នោតបានកោតសរសើរចំពោះការអំពាវនាវរបស់លោក បៃឌិន ដោយបន្ថែមថាកិច្ចប្រជុំរវាងភាគីទាំងពីរនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។ លោក Cheung បញ្ជាក់ថា ៖« លោក ត្រាំ កំពុងទន្ទឹងរង់ចាំកិច្ចប្រជុំនេះ»។

នៅក្នុងសារដែលបានចេញផ្សាយបន្ទាប់ពីលោកស្រី ហារីស បានទទួលស្គាល់ការបរាជ័យចំពោះលោក ត្រាំ,  ប្រធានាធិបតីអាម៉េរិកលោក បៃឌិន បានសរសើរអនុប្រធានរបស់លោកថាជា«ដៃគូដ៏អស្ចារ្យ និងជាមន្ត្រីរាជការដែលស្មោះត្រង់ និងក្លាហាន»។

លោក បៃឌិន សង្កត់ធ្ងន់ថា ៖« នៅក្នុងកាលៈទេសៈដ៏ពិសេសនោះ លោកស្រីបានឈានជើងឡើង និងដឹកនាំយុទ្ធនាការជាប្រវត្តិសាស្ត្រ ដោយបង្ហាញពីអ្វីដែលអាចធ្វើបានក្រោមការដឹកនាំដែលមានសីលធម៌ខ្ពស់ និងចក្ខុវិស័យច្បាស់លាស់អំពីប្រទេសដែលមានសេរីភាព យុត្តិធម៌ និងឱកាសកាន់តែច្រើនសម្រាប់ជនជាតិអាម៉េរិកទាំងអស់»។

ចៅហ្វាយ​សេតវិមានរូបនេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ជ្រើស​រើស​លោកស្រី ហារីស ជា​អនុប្រធាន​របស់​លោក ​គឺ​ជាការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត ដែល​លោក​មិន​ធ្លាប់​ធ្វើ។ លោក បៃឌិន បន្ថែមថា ៖« សំខាន់ជាងនេះទៅទៀត លោកស្រីនឹងបន្តធ្វើជាអ្នកដឹកនាំដែលកូនៗរបស់យើងកោតសរសើរជាច្រើនជំនាន់ទៅមុខទៀត ដោយបន្សល់ទុកនូវសញ្ញាណរបស់នាងអំពីអនាគតរបស់អាមេរិក»។

អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា និងភរិយា Michelle នៅថ្ងៃដដែលនោះ ក៏បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោត  និងអនុប្រធានរបស់លោក ត្រាំ នៅលើបណ្តាញសង្គម។

លោកអូបាម៉ា និងភរិយាបានលើកឡើងតាមរយៈសំណេរលើបណ្តា្ញញសង្គមថា នេះមិនមែនជាលទ្ធផលដែលពួកគេបានរំពឹងទុកនោះទេ ដោយពិចារណាលើការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅរវាងពួកគេនិងអ្នកនយោបាយសាធារណរដ្ឋទាំងពីរ។ ទោះយ៉ាងណាក៏ដោយ ពួកគេបានសង្កត់ធ្ងន់ថា ដើម្បីរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ មនុស្សម្នាក់ត្រូវតែទទួលយកថា ទស្សនៈរបស់ពួកគេនឹងមិនតែងតែឈ្នះ ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ទេរអំណាចដោយសន្តិវិធី។

លោក ត្រាំ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ដោយ​ទទួល​បាន​ជ័យ​ជម្នះ​ជា​បន្តបន្ទាប់​ក្នុង​រដ្ឋ​ប្រទាញប្រទង់។ លោក​ជា​ប្រធានាធិបតី​អាម៉េរិក​ដំបូង​គេ​ក្នុង​មួយ​សតវត្ស​ដែល​បាន​កាន់​តំណែង​ពីរ​អាណត្តិ​មិន​ជាប់​គ្នា។ នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅព្រឹកព្រលឹមថ្ងៃទី៦ ខែវិច្ឆិកា លោក ត្រាំ បានប្រកាសថា លោក«បានបង្កើតប្រវត្តិសាស្ត្រ» ៕

អត្ថបទដែលជាប់ទាក់ទង