ប្រាក់ចំណេញដុល នៅត្រីមាសទី៣ របស់ក្រុមហ៊ុន BMW បានធ្លាក់ចុះ ៨៣,៨ភាគរយ គិតជាទឹកប្រាក់ ៥១៤.០៨លានដុល្លារ
ប៊ែកឡាំង៖ ក្រុមហ៊ុនផលិតរថយន្ត បានប្រកាសឲ្យដឹង នៅថ្ងៃពុធនេះថា ប្រាក់ចំណេញដុលនៅត្រីមាសទី៣របស់ក្រុមហ៊ុន BMW បានធ្លាក់ចុះ៨៣,៨ភាគរយ គិតជាទឹកប្រាក់ មកនៅត្រឹម៤៧៦លានអឺរ៉ូ ស្មើនឹង៥១៤.០៨លានដុល្លារ សហរដ្ឋអាមេរិក ដែលការធ្លាក់ចុះនេះ បានកើតឡើងដោយសារតែ មានបញ្ហាប្រព័ន្ធហ្វ្រាំង ពីអ្នកផ្គត់ផ្គង់នៅក្នុងទ្វីបនានា និងតម្រូវការថយចុះ ។
កម្រិត នៃការពិនិត្យរថយន្ត គឺជារង្វាស់សំខាន់ សម្រាប់ក្រុមហ៊ុន BMW បានធ្លាក់ចុះពីជិត១០ភាគរយ កាលពីឆ្នាំ មុនមកត្រឹមតែ២,៣ភាគរយ ដែលជំរុញ ឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន BMW ធ្លាក់ចុះជាង៤ភាគរយ នៅក្នុងការជួញ ដូរលើកដំបូង ។
លោក Oliver Zipse នាយកប្រតិបត្តិក្រុមហ៊ុន BMW បានពណ៌នាអំពី “បន្ទុកពិសេស” ក្នុងអំឡុងត្រីមាសនេះ ដែលកើតឡើងជាមួយបញ្ហាហ្វ្រាំង ដែលបញ្ឈប់ការដឹកជញ្ជូនមួយចំនួន ។ ទោះបីជាបែបនេះក្តី ក្រុមហ៊ុន BMW មានគោលបំណងលុបភាគហ៊ុន នៅក្នុងត្រីមាសទី៤ និងរក្សាការព្យាករណ៍ប្រចាំឆ្នាំ របស់ខ្លួន ដែលបានកែសម្រួលរួច ៕