ស្អែកនេះ! រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ លើកទី៣ នីតិកាលទី៧ លើរបៀបវារៈចំនួន២
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួន២។
របៀបវារៈទាំង២នោះ រួមមាន៖
ទី១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកស្រី យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសលោក ជា ចាន់តូ ដែលបានទទួលមរណភាព។
ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម៕