**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥**លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧**អភិបាលខេត្តកំពង់ចាម ស្នើធនាគារជាតិនៃកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ**មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចបរិស្ថានថា បានរារាំងមិនឱ្យធ្វើការភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើង**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ

យោធិនតំបន់ប្រតិបត្តការសឹករងកំពង់ស្ពឺ ទទួលបានអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់អាវរងារចំនួន២០៤អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់យោធិន ទីបញ្ជាការ និងគ្រប់បណ្ដាអង្គភាពទាំងអស់ ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដើម្បីយកទៅបន្តចែកជូនដល់ដៃកងកម្លាំងទាំងអស់ ដែលអង្គភាពនីមួយៗកំពុងគ្រប់គ្រង។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ថា៖ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ បានសបញ្ជាក់ឱ្យយើងទាំងអស់គ្នាឃើញយ៉ាងច្បាស់នូវទឹកចិត្តមហាសប្បុរស របស់សម្ដេចទាំងទ្វេនៅគ្រប់កាលៈទេសៈតែងតែយកចិត្តទុកដាក់ដល់សុខភាពរស់នៅរបស់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដឹងគុណជានិច្ចចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្តេជ្ញាស្មោះត្រង់ ចូលរួមការពារសន្តោភាព និងដាច់ខាតការពារឱ្យខាងតែបានរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងចក្ខុវិស័យ។

សូមគោរពជូនពរដល់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទដែលជាប់ទាក់ទង