**សេតវិមាន កំពុងរួសរាន់ផ្តល់ជំនួយសន្តិសុខតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបញ្ចប់នៅខែមករា ខាងមុខនេះ**រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលធ្វើការងារក្នុងវិស័យសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ**អ៉ីរ៉ង់ប្រកាសចាត់ទុក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត គឺជាឱកាសឱ្យអាមេរិក វាយតម្លៃឡើងវិញចំពោះ គោលនយោបាយខុសឆ្គងពីមុនៗ**នៅសល់មិនដល់ ១ខែទៀតទេ ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់**ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា**កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងស្រុកសៀមបូក**ក្រសួងមុខងារសាធារណៈ និងក្រសួងការងារ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ**ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក**នាយឧត្តមសេនីយ៍ វង្ស ពិសេន បង្ហាញសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី និងទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល**ក្នុងរដូវបិទនេសាទ ឆ្នាំនេះ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបាន ១ ៥០៦ករណី**កូនសត្វក្រៀល ៩ក្បាល បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់**ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរ បន្តស្រាវជ្រាវរកមុខសញ្ញាល្បែងខុសច្បាប់ បទល្មើសគ្រឿងញៀន ពិសេសមុខសញ្ញាបោកប្រាស់តាម online**ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន**ឯកឧត្តម វ៉ាន់ មុនីនាថ ចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា**រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា**ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសនៃអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំ និងផ្តាំផ្ញើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា លោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះបានចូលរួមសកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិអោយអភិវឌ្ឍរីកចំរើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយក្មេងជំនន់ក្រោយ បាននិងកំពុងអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់ឱពុកម្តាយគ្រប់រូប។ នេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើម គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិនិងអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង ៥២៥នាក់ នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុង ១រូបៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម, ភួយ១, ក្រមា១, ត្រីខ ១យូរ (១០កំប៉ុង), មី ១កេសតូច, ទឹកបរិសុទ្ធ ១កេស និងថវិកា ចំនួន ៥០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង