កូនសត្វក្រៀល ៩ក្បាល បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់
ភ្នំពេញ៖ សត្វក្រៀលគឺជាប្រភេទសត្វ ដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក។ ទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ ១៧៨ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលក្រៀលកម្ពុជា បាននិងកំពុងធ្វើការអភិរក្សសត្វក្រៀល ដែលមានវត្តមានទូទាំងប្រទេស។ ដោយឡែកក្នុងជារដូវកាលបន្តពូជឆ្នាំ២០២៤នេះ។
ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែនជម្រកសត្វព្រៃលំផាត់ បានធ្វើការយ៉ាងសកម្មក្នុងការអង្កេត តាមដានស្វែងរកសំបុករបស់សត្វក្រៀល និងការការពារពិនិត្យតាមដានសំបុកពងកូន របស់ពួកគេនៅក្នុងដែនជម្រកសត្វព្រៃនេះ។
ជាលទ្ធផលគិតមកត្រឹមខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារយើងបានកត់ត្រាសំបុករបស់សត្វក្រៀល ចំនួន៥សំបុក ហើយមានកូនសរុបចំនួន ៩ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ ក្នុងអត្រា ១០០% ។
យោងតាមទិន្នន័យនេះ បានបញ្ជាក់អោយឃើញថា ចំនួនសំបុកសត្វក្រៀល នៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្ត គម្រោងរេដបូកនេះមានចំនួនថេរ បើប្រៀបធៀបទៅនឹងការរកឃើញ ឆ្នាំ២០២៣កន្លងមក។ នេះបានបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់គឺជា ទីជម្រកដ៏សំខាន់របស់សត្វក្រៀល ក្នុងការគាំទ្រដល់ការរស់រានមានជីវិត ក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ ៕