**ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ**លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់» «សន្តិភាពពិបាករក តែងាយបាត់បង់»**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលត្រូវតែពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន៣រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ**ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 QMS ដល់សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ**នាយករដ្ឋមន្រ្តីចិន លោក Li Qiang បង្ហាញការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះកិច្ចប្រឹងប្រែងផ្សះផ្សា និងធ្វើអន្តរកាលនយោបាយ របស់ប្រទេសមីយ៉ាន់ម៉ា**អង់គ្លេស ដាក់ចេញនូវទណ្ឌកម្មចំនួន ៤៦ ប្រឆាំងនឹងរុស្ស៉ី រួមទាំងអ្នកដែលពាក់ព័ន្ធជាមួយក្រុមទាហានស៉ីឈ្នួល Wagner**ប្រធានាធិបតីចិន អំពាវនាវឱ្យមានស្ថិរភាពទំនាក់ទំនងជាមួយអាមេរិក ក្នុងសារអបអរសាទរលោក ដូណាល់ ត្រាំ​**ប្រទេសកាណាដា បញ្ជាឱ្យបិទអាជីវកម្មរបស់ TikTok នៅក្នុងប្រទេសរបស់ខ្លួន**ប្រទេសអាល្លឺម៉ង់ ប្រឈមនឹងការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមចម្រុះរបស់លោក Olaf Scholz ដួលរលំ**សេតវិមាន កំពុងរួសរាន់ផ្តល់ជំនួយសន្តិសុខតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបញ្ចប់នៅខែមករា ខាងមុខនេះ**រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលធ្វើការងារក្នុងវិស័យសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ**អ៉ីរ៉ង់ប្រកាសចាត់ទុក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត គឺជាឱកាសឱ្យអាមេរិក វាយតម្លៃឡើងវិញចំពោះ គោលនយោបាយខុសឆ្គងពីមុនៗ**នៅសល់មិនដល់ ១ខែទៀតទេ ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់**ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា**កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងស្រុកសៀមបូក**ក្រសួងមុខងារសាធារណៈ និងក្រសួងការងារ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ**ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក

ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក

បរទេស៖ បុរសជនជាតិជប៉ុនពីរនាក់ ដែលជាប់ចោទពីបទចាប់ជំរិត ទារប្រាក់ពីជនជាតិជប៉ុនដូចគ្នា មុនពេលវាយដំលើរាងកាយ និងបង្ខំឱ្យជនរងគ្រោះស៊ីលាមក គឺត្រូវបានប៉ូលីសរបស់ប្រទេសថៃចាប់ខ្លួន នៅរមណីយដ្ឋានមួយក្នុងខេត្ត Chon Buri ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យត្រូវបានគេអះអាងថា ជាសមាជិកនៃអង្គការឧក្រិដ្ឋកម្មជប៉ុនមួយឈ្មោះ យ៉ាគូហ្សា (Yakuza)។

ឧត្តមសេនីយ៍ Theeradej Thamsuthee ប្រធានផ្នែកស៊ើបអង្កេត នៅការិយាល័យប៉ូលីសក្រុងបាងកក បានបង្ហាញព័ត៌មានលម្អិតកាលពីថ្ងៃពុធ។

លោកបានបន្តថា ជនរងគ្រោះជនជាតិជប៉ុនមិនត្រូវ បានបញ្ចេញឈ្មោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ផាយ៉ាថៃ និងប៉ុស្តិ៍ Chok ។ ជនរងគ្រោះបាននិយាយថា បុរសបីនាក់បានចាប់គាត់យកទៅផ្ទះមួយ។ ពួកគេបានទាមទារប្រាក់ ៣០០.០០០ បាត ដោយអះអាងថា វាជាការគិតថ្លៃសេវាក្នុងការរៀបចំទិដ្ឋាការ របស់គាត់នៅច្រកទ្វារប៉ោយប៉ែតរបស់កម្ពុជា។

ជនរងគ្រោះនិយាយថា គាត់មិនមានលុយច្រើននោះទេ គាត់បានបង់ប្រាក់ឲ្យអ្នកទាំងបីចំនួន ១៣៥.០០០ បាត ប៉ុន្តែពួកគេមិនពេញចិត្តនោះឡើយ។ គាត់ត្រូវបានគេនាំទៅតំបន់ស្មៅក្រាស់ៗ ដែលគាត់និយាយថា គេគំរាមសម្លាប់គាត់។ ផ្ទុយទៅវិញ ពួកគេបាននាំគាត់ទៅសណ្ឋាគារមួយនៅផ្លូវ Kaset-Nawamin ក្នុងទីក្រុងបាងកក ហើយបានឃុំខ្លួនគាត់នៅទីនោះ។
ដើមបណ្តឹងបាននិយាយថា អ្នកចាប់របស់គាត់បានវាយដំគាត់ ពេញមួយយប់នៅក្នុងបន្ទប់សណ្ឋាគារ មុនពេលបង្ខំគាត់ឱ្យស៊ីលាមក និងទាមទារប្រាក់បន្ថែមពីគាត់។
ក្រោយមកក្រុមអ្នកស៊ើបអង្កេត បានកំណត់អត្តសញ្ញាណជនល្មើសទាំងបីនាក់នោះឈ្មោះ Niki Fuku អាយុ ៤៥ ឆ្នាំ; Tomiki Asai អាយុ ២៦ ឆ្នាំ ទាំង២ជនជាតិជប៉ុន; និងបុរសជនជាតិថៃម្នាក់ដែលគេស្គាល់ថាឈ្មោះ ប៉ៅ អាយុ ៣៥ឆ្នាំ។ ដីការបស់តុលាការត្រូវបានទទួល សម្រាប់ការចាប់ខ្លួនពួកគេ។ ឈ្មោះ ប៉ៅ ត្រូវបានចាប់ខ្លួន ប៉ុន្តែជនសង្ស័យជនជាតិជប៉ុន ទាំងពីរនាក់បានរត់គេចខ្លួន។

អត្ថបទដែលជាប់ទាក់ទង